អានតួអត្ថបទ
កម្ពុជា

អង្គការ​សមា​គម​អំពាវ​នាវ​មិន​ឲ្យ​សភា​អនុ​ម័ត​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ ​ខណៈ​បក្ស​ប្រជា​ជន​គាំទ្រ​

 ក្រុម​តំណាង​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ប្រមាណ ​៤០០​នាក់ ​បាន​ទាម​ទារ​ និង​អំពាវ​នាវ​មិន​ឲ្យសភា​អនុម័ត​ច្បាប់​ស្តី​ពីសមា​គម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ក្នុង​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​នេះ។​ ការទាម​ទារ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ខាង​មុខ​រដ្ឋស​ភាជាតិ ​ដោយ​មាន​ការ​ដើរ​ហែរ​ក្បួន​ជុំ​វិញ​រដ្ឋសភា ​និង​បង្ហោះ​ប៉េងប៉ោង​ផង​ដែរ​។ ​ការ​អំពាវ​នាវ​នេះ ​បាន​ធ្វើ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​កុំ​ឲ្យ​សភា​អនុម័ត​ច្បាប់​នេះ​ ព្រោះ​វាប៉ះ​ពាល់​ដល់​សកម្ម​ភាព​បំពេញ​ការងារ​របស់​សមា​គម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ 

ក្រុម​តំណាង​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ប្រមាណ​ ៤០០​នាក់ ​បាន​ទា​ម​ទារ ​និង​អំពា​វ​នាវ​មិន​ឲ្យ​សភា​អនុម័ត​ច្បាប់​ស្តី​ពី​សមា​គម ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ក្នុង​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​មិថុនា​នេះ​ នៅខាង​មុខ​រដ្ឋសភា​៕
ក្រុម​តំណាង​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ប្រមាណ​ ៤០០​នាក់ ​បាន​ទា​ម​ទារ ​និង​អំពា​វ​នាវ​មិន​ឲ្យ​សភា​អនុម័ត​ច្បាប់​ស្តី​ពី​សមា​គម ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ក្នុង​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​មិថុនា​នេះ​ នៅខាង​មុខ​រដ្ឋសភា​៕ @RFI/Phearak
ផ្សាយពាណិជ្ជកម្ម

 

នេះ​ជា​សម្លេង​របស់​ក្រុម​តំណាង​សមា​គម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ​ដែល​បាន​ស្រែក​អំពាវ​នាវ​មិន​ឲ្យ​រដ្ឋសភា​ជាតិ​អនុម័ត​ច្បាប់​សមា​គម​អង្គការ​។ ​នៅ​ព្រឹក​នេះ ​មាន​ការ​ចូល​រួម​ពីសមា​គម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​មាន​ដូច​ជា​សមា​គម​អាដហុក​ អង្គការ​លីកាដូ​ ជា​ដើម​។ ​លោក ​ធន ​សារ៉ាយ ​ប្រធាន​សមាគម​អាដហុក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌​មាន ​អំពី​ការ​មក​ចូល​រួម​នៅ​ទីនេះ​ថា ​ដើម្បី​អំពាវ​នាវ​មិន​ឲ្យ​មាន​ការ​អនុម័តច្បាប់​នេះ ​ដោយ​សារ​តែ​វា​មិន​បាន​បំរើ​ប្រយោជន៍​សង្គម​ទូទៅ​ទេ។​ តែ​វា​គឺ​ជា​ច្បាប់ ​ដែល​ចង​ដៃ​ចង​ជើងសមា​គម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

លោក​ធន ​សារ៉ាយ​ បន្ត​ថា ​បើ​មាន​គណបក្ស​នយោបាយ​ណា​បន្ត​អនុម័ត​ច្បាប់​នេះ ​នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​នឹង​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មិន​ឲ្យ​បោះ​ឆ្នោត​ឲ្យ​ពួក​អ្នក​នយោ​បាយ​ទាំង​នោះ​ទៀត​ទេ។ ម្យ៉ាង​វិញ​ទៀត​ លោក​ថា ​គណបក្ស​សង្រ្គោះ​ជាតិ ​និង​គណបក្ស​ប្រជា​ជន​កម្ពុជា ​មាន​វប្ប​ធម៌​សន្ទនា​ ចុះ​ហេតុអ្វី​រដ្ឋាភិបាល​មិន​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​គ្នា​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ​ទៅ​។

យ៉ាង​ណាមិញ ​បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ​លោក​ ឈាង​ វុន​ ដែល​ធ្លាប់​បាន​ប្រាប់​វិទ្យុ​បា​រាំង​ កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា​កន្លង​ទៅ​ថា ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​កាន់​គណៈកម្មការ​ជំនាញ ​ដើម្បី​សិក្សា​ ស្រាវ​ជ្រាវ​ និង​ផ្ដល់​យោបល់​ជា​មុន​សិន។​ ហើយ​ក្រោយ​ពី​នោះ​ នឹង​មាន​ការពិភាក្សា​ជា​មួយ​រដ្ឋា​ភិបាល ​មុន​នឹង​រៀប​ចំ​ឲ្យ​មាន​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ផ្សេងទៀត​​។

ចំណែក​ឯប្រធាន​គណបក្ស​ប្រជា​កម្ពុជា​បាន​ថ្លែង​ក្នុង​ពីធី​គំរប់​ខួប ​៦៤​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា ​គណបក្ស​នេះ​គាំទ្រ​ការ​បង្កើត​ច្បាប់​ស្តី​ពី​សមា​គម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ និង​ផល​ប្រយោជន៍​របស់​សមាគម​ ព្រម​ទាំង​ធានា​ឲ្យ​កិច្ច​ដំណើរ​ការ​របស់​អង្គការ​ទាំង​នេះ ​ប្រព្រឹត្តិ​ទៅប្រកប​ដោយ​ប្រសិទ្ធ​ភាព។

សូម​បញ្ជាក់​ថា ​ច្បាប់​នេះ​បាន​ទៅ​ដល់​រដ្ឋ​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ក្រោយ​ពី​បាន​លុប​ចោល​២មាត្រា​ និង​កែ​សម្រួល​២មាត្រា ​ដោយ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី៥​ ខែ​មិថុនា។​ ចំពោះ​ពេល​វេលសម្រាប់​ការ​ពិភាក្សា​ជា​ផ្លូវ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​ ៩ជំពួក​ និង៣៩​មាត្រានេះ​ ដោយ​រដ្ឋ​សភា​ជាតិ​ មិនទាន់​បាន​ញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ៕​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ