អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សាលាក្រុង​ចង្អុល​មុខ​សង្គម​ស៊ីវិល​ថាជា​អ្នក​ញុះញង់​អ្នក​មាន​ជម្លោះ​ដី​ធ្លី​ឲ្យ​ធ្វើ​បាតុកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មី​ៗ​នេះ គេ​បាន​សង្កេត​ឃើញ​ថា អ្នក​មាន​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​បាន​ចួលរួម​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រឆាំង​នឹង​ច្បាប់​នេះ។ សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ប៉ា សុជាតិវង្ស នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា និង​សមិទ្ធផល​នានា​នៅ​សាលា​បឋម​សិក្សា​កៀន​ឃ្លាំង កាល​ពី​ម្សិលមិញ បាន​ចោទ​អង្គការ​សង្គម​ស៊ីវិល​ថា ជា​អ្នក​ញុះញង់ ​និង​ផ្តល់​ជា​លុយ​កក់​ឲ្យ​ពួក​គេ​ប្រព្រឹត្តិ​បែប​នេះ។ ប៉ុន្តែ​សង្គម​ស៊ីវិល និង​អ្នក​មាន​ជម្លោះ​ដីធ្លី​ផ្ទាល់ សុទ្ធ​តែ​បាន​បដិសេធ។

ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​ នាពេលកន្លងទៅ
ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​ នាពេលកន្លងទៅ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ