អានតួអត្ថបទ
បទយកការណ៍

ត្រី​ប្រហុក​ឡើងថ្លៃ​ ប្រជាកសិករ​គ្មាន​ប្រាក់​ទិញ​ធ្វើ​ប្រហុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រៀងរាល់​ឆ្នាំ​ក្រោយ​ពី​រដូវ​ច្រូត​កាត់​បាន​បញ្ចប់​ ប្រជាពលរដ្ឋ​ខ្មែរ​ តែងតែ​មក​ទិញ​ត្រី​ធ្វើ​ជា​ប្រហុក។ ​យ៉ាង​ណាមិញ ​ការ​ទិញ​ត្រី​មក​ធ្វើ​ជា​ប្រហុក​បាន​ជួប​ការ​លំបាក​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​​សម្រេច​ចិត្ត​ឈប់​ធ្វើ​ប្រហុក​ ហើយ​ងាក​មក​ទិញ​ប្រហុក​ស្រាប់​ពី​អ្នក​ដទៃ​វិញ។​ សម្រាប់​ឆ្នាំនេះ​ ប្រជាកសិករ​បាន​ត្អូញ​ត្អែរ​ពី​ការ​​ឡើង​ថ្លៃ​​នៃ​តម្លៃ​ត្រី​ប្រហុក​ ដែល​មាន​តម្លៃ ប្រមាណ​១៥០០រៀល​ក្នុង​មួយ​គីឡូក្រាម​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ​ ខ័ណ្ឌ​ឬស្សី​កែវ​ រាជធានី​ភ្នំពេញ​ ហើយ​កត្តា​នេះ​កើត​ឡើង​ ដោយសារ​​តែ​​ត្រី​មាន​ចំនួន​តិច​ ព្រោះ​តែមាន​បទល្មើស​នេសាទ​មួយចំនួន​អាជ្ញាធរ​មិនបាន​ដឹង និង​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​ផងដែរ។

ពលរដ្ឋនាំគ្នាធ្វើប្រហុកនៅតាមដងទន្លេសាបក្នុងខេត្តកណ្តាល
ពលរដ្ឋនាំគ្នាធ្វើប្រហុកនៅតាមដងទន្លេសាបក្នុងខេត្តកណ្តាល RFI/Navin Im
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ