ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកវិភាគ៖ គណបក្សនយោបាយមិនគួរបន្តភ្ជាប់ខ្លួនទៅនឹងរាជានិយម ដើម្បីប្រជាប្រិយភាពខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៦
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ៣០ ឧសភា បានបញ្ចេញប្រតិកម្មខ្លាំងៗ ទៅនឹងបក្សនយោបាយមួយចំនួនដែលបានទាញរាជានិយមទៅភ្ជាប់នឹងបក្សរបស់ខ្លួន ដើម្បីឃោសនាស្វែងរកសន្លឹកឆ្នោតពីពលរដ្ឋ។ ឆ្លើយតបនឹងទង្វើបែបនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា គណបក្សនយោបាយណាមួយដែលយករាជានិយមធ្វើជារបស់ផ្តាច់មុខសម្រាប់ការឃោសនាបោះឆ្នោត គឺជាការប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ។ អ្នកវិភាគមួយចំនួនបានគាំទ្រចំពោះការលើកឡើងបែបនេះ។ ការធ្វើបែបនេះ គឺដើម្បីលើកតម្កើងព្រះចេស្តាព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូល និងខ្ពស់ដាច់ពីគេឯង។