បទយកការណ៍
ប្រាំអង្គ៖ ខ្សែភាពយន្តដែលនិយាយពីបញ្ហាជីវិតរបស់ក្មេង៥នាក់នៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០៩
ប្រាំអង្គ គឺជាគម្រោងខ្សែភាពយន្តមួយ ដែលនិយាយពីបញ្ហារបស់ក្មេង៥នាក់ នៅក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងកូនអ្នកមាន កូនអ្នកក្រ និងរួមទាំងកូននៅក្នុងសម័យខ្មែរក្រហមផងដែរ។ ខ្សែភាពយន្ត ដែលមានរយៈពេលពី ១ ម៉ោង ទៅ ១ម៉ោង កន្លះនេះ ដឹកនាំដោយផលិតករវ័យចំរុះចំនួន ៥នាក់ផ្សេងៗគ្នា ហើយនឹងត្រូវដាក់បញ្ចាំងនៅក្នុងឱកាសមហោស្រពអន្តរជាតិកម្ពុជា ដែលធ្វើឡើងពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ខែធ្នូនេះ។ ប្រាំអង្គ នឹងត្រូវចាក់បញ្ចាំង នៅថ្ងៃអាទិត្យទី ៧ខែធ្នូ។