អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដាក់​ព្រៃឡង់​ជា​តំបន់​ការពារ ក្រសួង​បរិស្ថាន​ចាប់​ផ្តើម​ធ្វើ​បន្ទាប់​ពី​និយាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William A.Heidt  រួម​នឹង​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ជិះ​ឧទ្ធម្ភាគចក្រ​រួម​គ្នា​មើល​ព្រៃឡង់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិល​មិញ។ ការ​ជិះ​ឧទ្ធម្ភាគចក្រ មើល​ព្រៃ​ពី​លើ​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង លើ​ការ​បំផ្លាញ​ព្រៃឈើ​ និង​បង្កើន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល ក្នុង​ការ​ការពារ​ព្រៃ​ឈើ។ នេះ​គឺ​ជា​សញ្ញា​មួយ ដែល​ជា​ការ​ចាប់​ផ្តើម​អនុវត្ត​ជំហ៊ាន​ដំបូង​នៃ​ការ​ដាក់​ព្រៃឡង់​ជា​តំបន់​ព្រៃការពារ ដូច​ដែល​ក្រសួង​បរិស្ថាន​បាន​ប្រកាស​កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​នេះ​ថា​នឹង​ដាក់​ព្រៃ​ចំនួន​៥​កន្លែង សរុប​ជិត​១​លាន​ហិចតា​ជា​តំបន់​ព្រៃ​ការពារ។

រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​
រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​ @Google
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ