អានតួអត្ថបទ
បទសម្ភាស

លោក ពុយ គា៖ “លោក​ហ៊ុនសែន​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​បាតុកម្ម​ប្រឆាំង​នោះ​ទេ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ថ្ងៃ​នេះ គឺ​លោក ពុយ គា​ដែល​បាន​ទៅ​យក​ព័ត៌មាន​នៅ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ផ្ទាល់។ កិច្ច​ប្រជុំ​កំពូល​នេះ ​បាន​បើក​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១៥ កុម្ភៈ​នៅ​ប្រទេស​អាមេរិក​ដែល​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​១៦ កុម្ភៈ​ម៉ោង​នៅ​ប្រទេស​កម្ពុជា។ បើ​តាម​លោក​ពុយគា​ កិច្ច​ប្រជុំ​បាន​ពិភាក្សា​យ៉ាង​ខ្លាំង​ស្តី​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​កូរ៉េ​ខាង​ជើង​ជា​ដើម។ ហើយ​កិច្ច​ប្រជុំ​នេះ​ទៀត​សោត មាន​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​កម្ពុជា ថៃ ឡាវ និង​វៀតណាម​ជាដើម​ផង​ដែរ។ នៅ​ក្នុង​នោះ​លោក​ពុយគា​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​នៅ​ឡើយ​ចំពោះ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ក្បែរ​កិច្ច​ប្រជុំ​នោះ​ទេ។

លោក ពុយ គា ប្រធាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ទីភ្នាក់ងារ​ព័ត៌មានជប៉ុន Kyodo​និង​ជាអ្នកតាមដាន​កិច្ចការអាស៊ាន​ជាច្រើនឆ្នាំមកហើយ​
លោក ពុយ គា ប្រធាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ទីភ្នាក់ងារ​ព័ត៌មានជប៉ុន Kyodo​និង​ជាអ្នកតាមដាន​កិច្ចការអាស៊ាន​ជាច្រើនឆ្នាំមកហើយ​ RFI
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ