អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា៖ បើ​មិន​ដោះលែង​សកម្មជននិង​មន្ត្រីNGO ពលរដ្ឋ​នឹង​សម្រេច​ចិត្ត​ប្តូរ​ នៅឆ្នាំ២០១៨

ព្រឹកនេះ ពី​ខេត្ត​កំពង់​ចាម ប្រមុខ​បក្ស​សង្គ្រោះជាតិ បាន​ព្រលយ​ពាក្យ​ឲ្យ​មាន​ការ​ដោះលែង​ សកម្មជន​នយោបាយ និង​មន្ត្រីអង្គការ​សង្គម​ស៊ីវិល។ ​តាម​លោក កឹម សុខា, ពួក​គេ​ទាំងនោះ ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ ដូច្នេះ​ បើ​គ្មាន​​ការ​​ដោះលែងពួក​គេ​នោះទេ នៅ​ឆ្នាំ​ក្រោយ ប្រជា​​ពលរដ្ឋម្ចាស់​ឆ្នោត ច្បាស់​ជា​​នឹង​សម្រេច​ចិត្តបោះឆ្នោត​​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ប្រទេស​​មែនទែនហើយ!

លោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ នៅ​ខេត្ត​កំពង់​ចាម ថ្ងៃទី១១ មិថុនា ២០១៧
លោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ នៅ​ខេត្ត​កំពង់​ចាម ថ្ងៃទី១១ មិថុនា ២០១៧ @kem sokha page
ផ្សាយពាណិជ្ជកម្ម

គួរ​បញ្ជាក់ថា បីថ្ងៃ​ជាប់​គ្នា​មក​នេះ លោក កឹម សុខា បាន​ចុះទៅ​​ថ្លែងអំណរ​គុណ​ម្ចាស់​ឆ្នោត នៅ​ខេត្ត​កណ្តាល ភ្នំពេញ និង​កំពង់​ចាម​។ បើ​​តាម​គម្រោង​ ថ្ងៃ​ស្អែកនេះ ​លោកនឹង​ចេញទៅ​អរគុណ​អ្នក​គាំទ្របន្ថែមទៀត​ នៅ​ខេត្ត​កំពង់ធំ មុន​នឹង​បន្តទៅខេត្ត​បីផ្សេងទៀត​​។

 
ចំពោះ​​ព្រឹកនេះ នៅ​ស្រុក​ស្រីសន្ធរ, ប្រធាន​បក្ស​សង្គ្រោះជាតិ បាន​វែកញែក​ពី​គោលនយោបាយ​ឃុំ​សង្កាត់ និង​នយោបាយ​ថ្នាក់​ជាតិ​ ឲ្យ​ដាច់​ដោយ​ឡែកពីគ្នា​សម្រាប់ណែនាំប្រាប់ដល់​​អ្នក​គាំទ្រ។ លោក កឹម សុខា ថា សម្រាប់​បោះឆ្នោត​ជាតិ​២០១៨ គឺ​នយោបាលបាយ​ថ្នាក់​ជាតិ​របស់បក្ស​ប្រឆាំង​ នឹង​ផ្លាស់ប្តូរខុសពី​គោល​នយោបាយ​ថ្នាក់​ឃុំ​សង្កាត់​ គឺ​ ដោយ​ផ្តោត​លើរឿងកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​២អាណត្តិ, រឿង​ពុករលួយ, តុលាការ​​អយុត្តិធម៌ និង​អន្តោប្រវេសន៍ ជា​ដើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ