ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ទិវាជាតិអំណានជាចំណុចចាប់ផ្ដើមដ៏ល្អដើម្បីជំរុញការអាន តែមិនទាន់គ្រប់គ្រាន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៩
ទិវាជាតិអំណាននឹងឈានចូលមកដល់នៅថ្ងៃទី ១១មីនានេះហើយ។ អ្នកធ្វើការពាក់ព័ន្ធនឹងការអាន បានចាត់ទុកទិវាជាតិអំណាននេះថាជាចំណុចចាប់ផ្ដើមដ៏ល្អដើម្បីជំរុញការអាន។ ប៉ុន្តែបើចង់ឲ្យការអាននៅកម្ពុជារីកដុះដាលលឿនជាងនេះ រាជរដ្ឋាភិបាលគួរដាក់ចេញនូវគោលនយោបាយជាក់លាក់ទាក់ទងនឹងការអាន ធ្វើយ៉ាងណាជំរុញឲ្យទាំងសិស្សទាំងគ្រូនៅតាមសាលា អានឲ្យបានកាន់តែច្រើន។ ប៉ុន្តែក្រសួងអប់រំយុវជន និងកីឡាអះអាងថា ខ្លួនបានធ្វើរួចហើយការងារនេះ។ ហើយនឹងបន្តធ្វើជាទៀងទាត់តទៅមុខទៀត។