ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការជំរុញជាលើកទី២របស់លោកស្រីរ៉ូណា ស្មីត ឲ្យដោះលែងលោក កឹម សុខា មានប្រសិទ្ធភាពទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៩
ខណៈការចុះឈ្មោះគណបក្សនយោបាយចូលរួមការបោះឆ្នោតកំពុងតែប្រព្រឹត្តទៅ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានចេញសេចក្តីថ្លែងការណ៍ជាលើកទី២ ឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោត។ សេចក្តីថ្លែងការណ៍លើកទី២ របស់លោកស្រី ស្មីត គឺបន្ទាប់ពីសហគមន៍អន្តរជាតិចំនួន ៤៥ប្រទេស ទើបតែបានចេញសេចក្តីថ្លែងការណ៍រួមគ្នាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តក្នុងន័យដូចគ្នានេះដែរ។ តើការជំរុញជាលើកទី២របស់លោកស្រីរ៉ូណា ស្មីត នៅពេលនេះមានប្រសិទ្ធភាពទេ?