អានតួអត្ថបទ
បទសម្ភាស

លោក​រុន រ័ត្នវាសនា៖ ក្នុង​ចំណោម​អ្នក​បើកបរ​ឡាន​ធំ​ជាង​ ៦០០​នាក់ មាន ១២៩​នាក់​ប្រើប្រាស់​គ្រឿង​ញៀន

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក​បាន​បង្ហាញ​ថា​ពេញ​មួយ​ឆ្នាំ​ ២០១៦​កន្លង​ទៅ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​កើត​ឡើង​ចំនួន ៣៧០០​លើក​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១៧១៧ នាក់ និង​របួស ៦៦០៧​នាក់។ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​បើ​ធៀប​នឹង​កាល​ពី​ឆ្នាំ​២០១៥ គឺ​បាន​ថយ​ចុះ​ចំនួន ៤៤៣​លើក ឯ​អ្នក​ស្លាប់​ក៏​បានថយ​ចុះ​ចំនួន​ ២៧១​នាក់​ផង​ដែរ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ បណ្តាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​គឺ​ការ​បើកបរ​លើស​ល្បឿន​កំណត់ មិន​ប្រកាន់​ស្តាំ ស្រវឹង និង​មិន​គោរព​សិទ្ធិ​ជា​ដើម។ លោក​រុន រ័ត្ន​វាសនា ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​បញ្ជាក់​ថា​នៅ​ក្នុង​ចំណោម​អ្នក​បើកបរ​ឡាន​ដឹក​អ្នក​ដំណើរ និង​ដឹក​ទំនិញ​ជាង ៦០០​នាក់ អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​បើកបរ ១២៩​នាក់​បាន​ប្រើប្រាស់​គ្រឿង​ញៀន។

លោក​ឧត្តម​សេនីយ៍​ឯក​រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​គនរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​។
លោក​ឧត្តម​សេនីយ៍​ឯក​រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​គនរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ