អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នយោបាយ​ដើរ​ថយ​ក្រោយ​របស់​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​ទី​១៣ ​ខែវិ​ច្ឆិកា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ដីកា​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​អនុវត្តន៍​សាល​ក្រម​កាល​​ពី​ជាង​បួន​ឆ្នាំ​មុន។​ ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​នេះ​បាន​បង្ហាញ​ពី​ប្រៀប​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ផង ​បាន​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រឆាំង​ផង​និង​បាន​បង្ហាញ​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​សិល្បៈ​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​
លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ដីកា​​​បង្គាប់​​ឲ្យ​​សមត្ថកិច្ច​​ចាប់​​ខ្លួន​​លោក​​សម រង្ស៊ី ពី​​បទ​​បរិហា​កេរ្តិ៍​​លោក​​ ហោ ណាំហុង ​រដ្ឋ​មន្រ្តី​​ក្រសួង​​ការ​​បរទេស​​ជា​​សាធារណៈ​​ និង​​ញុះញង់​​ឲ្យ​​មាន​​កា​រ​រើសអើង ​​ធ្វើ​​ឡើង​​បួន​​ឆ្នាំ​​ក្រោយ​​ពី​​សាលា​​ដំបូង​​រាជធានី​​ភ្នំពេញ​​ផ្តន្ទាទោស​​មេដឹកនាំ​​គណបក្ស​​ប្រឆាំង​​រូប​​នេះ​​អោយ​​ជាប់​​ពន្ធនាគារ​​ចំនួន​​ពីរ​​ឆ្នាំ​​ និង​​ធ្វើ​​ឡើង​​បី​​ឆ្នាំ​​ក្រោយ​​ពី​​សាលា​​ឧទ្ធរណ៍​​តម្កល់​​​ការ​​ផ្តន្ទាទោស​​ដដែល​​ប្រឆាំង​លោកស​ម រង្ស៊ី។ មូលហេតុ​​នៃ​ការ​ដាក់​ទោស​ក្រោយ​ពី​លោក ​សម រង្ស៊ី ​ថ្លែង​នៅ​សារមន្ទីរ​ជើង​ឯក​កាល​ពី​ឆ្នាំ​២០០៨​ថា​លោក ​ហោ ណាំហុង ជា​អតីត​មេគុក​បឹង​ត្របែក​ក្នុង​សម័យ​ខ្មែរ​ក្រហម។

​ក៏​ប៉ុន្តែ​សាលក្រម​និង​សាល​ដីកា​របស់​តុលាការទាំ​ងពី​រ​លំដាប់​មិន​ត្រូវ​បាន​អនុវត្តន៍​នោះ​ទេ។​មូលហេតុ​មាន​ពីរ​។ គឺទី១​ កាល​នោះ​លោក​សម រង្ស៊ី ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញពី​​ការ​តាប់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​ម្ល៉េះ ​និង​ទី២ ​សាល​ក្រម​និង​សាល​ដីកា​ទាំង​ពីរ​មិន​ត្រូវ​បាន​អនុវត្តន៍​ដោយសារ​តែ​មាន​ការ​សម្រុះសម្រួល​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី មាន​លទ្ធភាព​វិល​ត្រឡប់​មក​កម្ពុជា​វិញនិ​ងបាន​ចូលរួម​ការ​បោះឆ្នោត​ ខែកក្កដា​ ឆ្នាំ​២០១៣។

ប៉ុន្តែ​សំណូរ​សូរ​ថា​តើ​ហេតុអ្វីបានជា​ត្រូវ​ការ​ពេល​វេលា​យូរ​ម្ល៉េះ​ដើម្បី​អនុវត្ត​ន៍សេចក្តី​សម្រេច​របស់​តុលាការ​ខាង​លើ​នេះ?

​មាន​មូលហេតុស​មស្រប​ជា​ច្រើន​ដែល​គេ​អាច​លើក​មក​ពន្យល់​ព្រឹត្តិការណ៍​នេះ។​ប៉ុន្តែ​កត្តា​សត្យានុម័ត​មួយ​នៅ​ក្នុ​ងនយោបាយ​នោះ​គឺ​ថា​ការ​អនុវត្ត​ន៍សាល​ក្រម​និង​សាល​ដីកា​តុលាការ​ប្រឆាំង​លោកសម រង្ស៊ី នៅ​ពេល​នេះ​គឺ​ជា​អត្ថន័យ​នយោបាយ​មួយ​យ៉ាង​ពិត​ប្រាកដ។​ នោះ​គឺ​ជា​ចំណង​មួយ​​ដែ​ល​​នៅ​​សេស​សល់​​ពី​​កិច្ច​ព្រម​ព្រាង​​នយោបាយ​​រវា​ង​គណបក្ស​​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។​ ពោល​គឺ​កិច្ច​ព្រមព្រាង​សម្រួល​នយោបាយ​ដែល​សំដៅ​លើក​លែង​ទោស​លោក​សម រង្ស៊ី ​ដើម្បី​ឲ្យ​លោក​អាច​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ដោយ​រលូន​និង​សុវត្ថិភាព​ ប៉ុន្តែ​ការ​លើក​លែង​ទោស​នោះ​មិន​បាន​និយាយ​ពី​ការ​លុប​ចោល​ឬ​ការ​សំអាត​រាល់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ​ទេ។ 

ត្រង់​ចំណុច​នេះ​គេ​បាន​មើល​ឃើញ​ពី​ភាព​វ័យឆ្លាត​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​រក្សា​កូន​អុក​មួយ​ទុក​លេង​ជាមួយ​បក្ស​ប្រឆាំង​ក្នុង​ពេល​ចាំបាច់។ ​ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ពី​ភាព​ចន្លោះ​ប្រហោង​ ការ​ធ្វេស​ប្រហែស ​មើល​មិន​គ្រប់​ជ្រុង​ជ្រោយ​ គិត​មិន​បាន​វែង​ឆ្ងាយ ​មិន​បាន​ចង​ទុក​នៅ​ក្នុង​កិច្ច​ព្រម​ព្រាង​នយោបាយ​និង​មិន​បាន​ស្រាយ​ទុក​ឲ្យ​ស្រេច​បាច់​ដើម្បី​បញ្ចៀស​បញ្ហា​សម្រាប់​​ថ្ងៃ​​ខា​ង​មុ​ខ​​ដែល​​នឹង​​អាច​​កើត​​ឡើង​​ជាយថាហេតុ ​របស់​គណបក្ស​ប្រឆាំង។ 

យ៉ាងណាក៏​ដោយការ​អនុវត្តសាលក្រម​តុលាការ​ប្រឆាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ក៏​ជា​គន្លឹះ​មួយ​រារាំង​មិន​ឲ្យ​លោក​សម រង្ស៊ី វិល​ចូលស្រុក​នៅ​ក្នុង​ពេល​ដែល​លោក​សម រង្ស៊ី​ កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។​ ហើយ​ធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាត់បង់​ឱកាស​មួយ​ផ្នែក​ក្នុ​ងការ​ដឹកនាំ​គណបក្ស​ដោយ​ផ្ទាល់​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ​២០១៧។ ហើយ​លោក​សម រង្ស៊ី ​អាច​នឹង​មិន​មាន​ឱកាស​ជាន់​ដី​កម្ពុជា​បាន​រហូត​ដល់​កៀក​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨ ​បើ​សិន​ជា​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​នោះទេ។

បន្ថែម​ពីនោះទៀត​ការ​អនុវត្ត​សាល​ក្រម​តុលាការ​បង្ហាញ​ពី​នយោបាយ​ដើរ​ថយ​ក្រោយ​មួយ​របស់​កម្ពុជា។​​ ពីព្រោះ​ថាអ្ន​កន​យោបាយបាន​ជ្រើសរើស​ការ​វិល​ត្រឡប់​មក​រក​បញ្ហា​ចាស់​ដើម្បី​ជា​ដើម​ទុន​ប្រជែង​គ្នា។ វា​គឺ​ជា​គន្លឹះ​វិជ្ជមាន​ដើម្បី​ភាព​ឈ្នះ ​ប៉ុន្តែ​មិនមែន​ជា​គំរូ​ល្អ​នៃ​ជ័យ​ជំនះ​ទេ​ព្រោះ​ថា​កត្តា​បែប​នេះ​មិន​បាន​បង្ហាញ​ពីភា​ពប្រសើរ​នៃ​នយោបាយ​ឡើយ​ ហើយ​វា​ក៏​មិន​បាន​បង្ហាញ​ពីកា​រ​ផ្សះផ្សា​រពិត​ប្រាកដ​មួយ​នៅ​ក្នុ​ងនយោបាយ​ខ្មែរ​នោះ​ដែរ។​ ប៉ុន្តែ​ប្រការ​នេះ​អាច​កើត​ទៅ​បាន​ទំនង​ជា​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​មិន​តម​សំដី​របស់​បក្ស​ប្រឆាំង​តាម​រូបភាព​មួយ​ចំនួន​ផង​ដែរ។​ ដ្បិត​វោ​ហា​ស័ព្ទក្នុង​នយោបាយ​អាច​ជា​ការ​យក​ប្រៀប​លើ​គ្នា​ ហើយ​វា​ក៏​អាច​ជា​ភ្លើង​ដុត​បញ្ឆេះ​នយោបាយ​ផង​ដែរ។​

ហើយ​ផល​វិបាក​នៃ​ការ​ដោះស្រាយ​បញ្ហា​បែប​នេះ​នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​គោលដៅ​កំណែ​ទម្រង់​ប្រព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុត្តិធម៌​ ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​ស្ថិត​នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ទាក់​ទង​ទៅ​នឹង​អព្យាក្រិត​ភាព​ចំពោះ​អំណាច​នយោបាយ។ ​បន្ថែម​ពី​នោះ​ទៀត​ការ​អនុវត្ត​សាលក្រម​ប្រឆាំង​លោក​សម រង្ស៊ី នៅ​ពេល​នេះ ​ចង់​ឬ​មិន​ចង់​នឹង​ជះ​ឥទ្ធិពល​ដល់​កិត្តស័ព្ទ​របស់​រដ្ឋសភា​ព្រោះ​រដ្ឋសភា​ដែល​ត្រូវ​ដើរ​តាម​គន្លង​នយោបាយ។

ដូច្នេះ​​ដើម្បី​​ដោះស្រាយ​​បញ្ហា​​ខា​ង​លើ​​នេះ​​ គួរ​​គប្បី​​បក្ស​នយោបាយ​នីមួយ​ៗ​ធ្វើ​ដំណើរ​ត្រង់​ទៅ​មុខ​ ឈប់​វិលវុល​ក្នុង​អតីតកាល ​ហើយ​គួរ​ដោះស្រាយ​ ​​បញ្ហា​មួយ​ដំណាក់​កាល​ម្ត​ងៗ​ឲ្យ​បាន​ច្បាស់លាស់​និង​ជាក់លា​ក់។ ​បក្ស​នយោបាយ​ឬ​អ្ន​កដឹកនាំ​នយោបាយ​គួរ​កំណត់​ព្រំដែន​វោហាសាស្ត្រ​ណា​ដែល​អាច​ជា​ឧបករណ៍​បង្ក​ហេតុ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ជា​មូលដ្ឋាន​នៃ​ការ​យក​ចាញ់​ឈ្នះ​គ្នា​គ្មាន​ដែនកំ​ណត់។

បន្ថែម​ពី​នោះ​ទៀត​អ្ន​កនយោបាយ​ឬបក្ស​នយោបាយគួរ​តែ​អភិវឌ្ឍន៍​ផ្នែក​នយោបាយ​សម្រាប់​ជា​មូលដ្ឋាន​នៃកា​រអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​ដ្បិត​រាល់​ការ​ប៉ះទ​ង្គិ​ចផ្នែក​នយោបាយ​នឹង​នាំ​ឲ្យ​មាន​ការ​​ភ័យ​ខ្លាច​ផ្នែកធុរកិច្ចជាចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ