អានតួអត្ថបទ
កម្ពុជា

ប្រតិភូ​រដ្ឋសភា​កម្ពុជា​បាន​ទៅ​ដល់​ទីក្រុង​បាង​កក ​ដើម្បី​សួរ​សុខ​ទុក្ខ​តំណាង​រាស្រ្តបក្ស​ប្រឆាំង​

គណ:​ប្រតិភូ​រដ្ឋសភា​កម្ពុជា ​ដឹក​នាំដោយ​លោក ឈាង វុន ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាង​កក​ប្រទេសថៃហើយ ​ដើម្បីសួរសុខទុក្ខអ្នក​តំណាង​រាស្រ្តគ​ណបក្ស​ប្រឆាំង​ពីរ​រូប ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ពី​ការ​វាយដំ​របស់​ក្រុមបាតុករ​។ ​ក្រៅ​ពី​សួរ​សុខ​ទុក្ខ ​រដ្ឋសភា​កម្ពុជា​ ក៏​បាន​ធានា​រ៉ាប់​រង​លើ​ថ្លៃ​ព្យាបាល​របួស​របស់​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ​ទាំង​ពីរ​រូប​ផង​ដែរ​។ ​

ប្រតិភូ​រដ្ឋសភា​កម្ពុជា​បាន​ទៅ​ដល់​ទីក្រុង​បាង​កក ​ដើម្បី​សួរ​សុខ​ទុក្ខ​តំណាង​រាស្រ្តបក្ស​ប្រឆាំង​
ប្រតិភូ​រដ្ឋសភា​កម្ពុជា​បាន​ទៅ​ដល់​ទីក្រុង​បាង​កក ​ដើម្បី​សួរ​សុខ​ទុក្ខ​តំណាង​រាស្រ្តបក្ស​ប្រឆាំង​ @ទំព័រហ្វេសបុកលោក យ៉ែម បុញ្ញរិទ្ធ
ផ្សាយពាណិជ្ជកម្ម

គណៈ​ប្រតិភូ​រដ្ឋសភា​កម្ពុជា​ដឹក​នាំ​ដោយ​លោក ​ឈាង វុន​ សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ ​ឃោសនា និង​ព័ត៌មាន​នៃ​រដ្ឋសភា ​ដែល​អម​ដំណើរ​ដោយ​លោក ​យ៉ែម​ បុញ្ញឬទ្ធិ​ ប្រធាន​គណៈកម្មការ​ទី៧​នៃ​រដ្ឋសភា ​និង​លោក​ស្រី ​បាន ​ស្រី​មុំ ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ ​នៅ​ថ្ងៃទី៧​វិច្ឆិកា​នេះ ​ដើម្បី​សួរ​សុខ​ទុក្ខ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ពីរ​រូប ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស ​តាំង​ពី​ថ្ងៃទី២៧​តុលា​មក​។

យោ​ង​តាម​គណនីយ​ហ្វេស​បុក​របស់ ​លោក ​ឈាង​ វុន ​ដែល​មាន​ភ្ជាប់​រូបថត​ចំនួន​បីសន្លឹក​ផង ​លោក​ឈាង ​វុន ​បាន​រៀប​រាប់​ថា ​ស្ថាន​ភាព​របួស​របស់​អ្នក​តំណាង​រាស្រ្​តទាំង​ពីរូប​នៅ​មិន​ទាន់ ​ធូស្រាល​នៅ​ឡើយ​ទេ​។ ​បើ​តាម​ការ​សរសេរ​របស់​លោក ​ឈាង​ វុន​ លោក​ទាំង​ពីរ​ គឺ​លោក​ ញ៉យ ​ចំរើន​ និង​លោក ​គង់ ​សភា ​មិន​ទាន់​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពីមន្ទីរ​ពេទ្យ​នៅ​ឡើយ ​ដោយ​សារ​លោក​ទាំង​ពីរ​នៅ​ឈឺ​គ្រាំ​ក្នុង​ទ្រូង ​និង​បញ្ហា​ត្រចៀក​នៅ​ឈឺ​ស្តាប់​មិន​ទាន់​ឮច្បាស់។​

គួរ​ជំរាប​ជូនថា​ លោ​ក គង់​ សភា ​តំណាង​រាស្រ្ត​មណ្ឌល​ខេត្តស្វាយ​រៀង ​និង​លោក ​ញ៉យ ​ចំរើន​ តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់​ចាម ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​ផ្យា​ថៃ ​ប្រទេសថៃ ​ក្រោយ​ពី​ក្រុម​បាតុករ​បាន​វាយ​ដំទៅ​លើរាងកាយ​នៅ​ក្នុង​បាតុកម្​មទំលាក់​លោក ​កឹម ​សុខា ​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​កាល​ពី​ថ្ងៃទី២៦​តុលា។​ ក្រោយ​ពីអំពើហិង្សា​នេះ ​មាន​តែ​ជន​សង្ស័យ​តែ​៣នាក់​ប៉ុណ្ណោះ ​ដែល​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​។

នៅ​​មុន​ពេល​ចេញ​ដំណើរ​ទៅទី​ក្រុង​បាង​កក​ប្រទេស​ថៃ​កាល​ពីថ្ងៃទី៦​វិច្ឆិកា​ លោក ​ឈាង ​វុន​ បាន​ថ្លែង​ថា ​អំពើហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប ​គឺ​ជា​អ្វី​ដែល​គេ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ ​ព្រោះ​ថា ​វា​គឺ​ជា​ការ​រំលោភ​ទៅ​លើ​តំណាង​របស់​ពល​រដ្ឋ។

​សូម​បញ្ជាក់​ថា ​គណៈ​ប្រតិភូ​រដ្ឋសភា​កម្ពុជា ​ដែល​ចាត់​តាំង​ជា​ផ្លូវ​ការ​ដោយ​លោក​ ហេង​ សំរិន​ប្រធាន​រដ្ឋសភា​នេះ ​នឹង​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៨វិច្ឆិការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ