អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ចង់​វិល​ចូល​ស្រុក ដើម្បី​គោរព​សព​ម្តាយក្មេក​ជា​លើកចុងក្រោយ

មន្ត្រី​គណបក្សប្រឆាំង​បាន​អះអាងថា លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ពី​ការជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា មានបំណង​ចង់​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​គោរព​សព​ម្តាយក្មេក​ជា​លើកចុងក្រោយ។ ប្រភពពី​មន្ត្រី​គណបក្សប្រឆាំង​បាន​បញ្ជាក់ថា នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ លោក សម រង្ស៊ី ទើបតែ​បាន​សរសេរ​លិខិត​មួយច្បាប់ ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រប​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ចំពោះ​មរណភាព​របស់​ឧបាសិការ ញឹក ជូ​ឡុង-មាស​កេ​ត សម​ភ័​ក្រ ដែល​ត្រូវជា​ម្តាយក្មេក​របស់លោក​សម រង្ស៊ី​ផង។

មន្ត្រីគណបក្សប្រឆាំងបានអះអាងថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួន ដើម្បីគេចពីការជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានបំណងចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីគោរពសពម្តាយក្មេកជាលើកចុងក្រោយ។
មន្ត្រីគណបក្សប្រឆាំងបានអះអាងថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួន ដើម្បីគេចពីការជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានបំណងចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីគោរពសពម្តាយក្មេកជាលើកចុងក្រោយ។
ផ្សាយពាណិជ្ជកម្ម

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ប្រាប់ថា នៅក្នុង​កិច្ច ខិតខំ​ប្រឹងប្រែង​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង បាន​សរសេរ​លិខិត​មួយ ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី២៥វិច្ឆិកា​នេះ។ បើទោះបីជា​លោក​អេង ឆៃអ៊ាង មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​នៅក្នុង​លិខិត​នោះ​មាន​ខ្លឹមសារ​យ៉ាងណាក្តី ប៉ុន្តែ​ជា​គោលដៅ គឺ​លោក សម រង្ស៊ី ចង់​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ម្តាយក្មេក​របស់លោក​ជា​លើកចុងក្រោយ និង​បាន​វិល​មក​ចាត់ចែង​ពិធី​បុណ្យសព​នេះ​ផង។

លោក សម រង្ស៊ី មិនទាន់​អាចទាក់ទង​បានឡើយ ដើម្បី​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​លិខិត​ដែល​លោក​បាន​សរសេរ​ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ។ ប៉ុន្តែ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​បានសរសេរថា “លោក និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ​ទាំងមូល កំពុងមាន​ទុក្ខ​ជា​ទម្ងន់​ដោយ​លោកជំទាវ ញឹក ជូ​ឡុង-មាស​កេ​ត សម​ភ័​ក្រ ដែលជា​មាតា​-មាតា​ក្មេក បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី ២៤ ខែវិច្ឆិកា​ម្សិលមិញ​នេះ។

គួរ​រំលឹក​ជូន​ថា លោក សម រង្ស៊ី ធ្លាប់​បានទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ឆ្នាំ២០១៣ និង​បាន​វិល​មក​ចូលរួម​ការបោះឆ្នោត តាម​ការស្នើសុំ​ឲ្យ​លើកលែងទោស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ កាលណោះ លោក សម រង្ស៊ី បាន​ផ្ញើលិខិត រំលែក​ទុក្ខ​មួយច្បាប់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​មរណភាព​របស់លោក​ព្រឹទ្ធាចារ្យ ហ៊ុន នាង ដែលជា​ឪពុក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ដូចគ្នា​អញ្ចឹង​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់មិញ​នេះ ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​មួយ​ទៅកាន់​លោកស្រី ជូ​ឡុង ស៊ូ​មូរ៉ា ភរិយា​របស់លោក សម រង្ស៊ី ចំពោះ​មរណភាព​របស់​ម្តាយបង្កើត​របស់លោក​ស្រី និង​ជា​ម្តាយក្មេក​របស់លោក សម រង្ស៊ី​ផង។ នៅក្នុង​ខ្លឹម​សារ​​នៃ​លិខិត​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​ទាំងយប់​នេះ លោក​នាយក​រដ្ឋមន្ត្រី រួមទាំង​ភរិយា បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​នេះ នៅក្នុង​កាយវិការ​ជា​ខ្មែរ​ដូចគ្នា។ បន្ថែម​លើ​នេះ លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​បាន​ទូរ​សព្ទ​ទៅកាន់​ភរិយា​លោក សម រង្ស៊ី ដោយផ្ទាល់​ប្រមាណ​ជា៥នាទី ដើម្បី​ចូលរួម​រំលែក​ទុក្ខ​នេះ និង​ថែមទាំង​បាន​ចាត់តាំង​បេសកជន​ពិសេស ដែលជា​កូនប្រុស​របស់លោក គឺ​លោក ហ៊ុន ម៉ា​នី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​ដោយផ្ទាល់​ថែមទៀត។

សម្រាប់​លោក អេង ឆៃអ៊ាង នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយ​ដែល​ឈានទៅរក​ការបញ្ចប់​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា ហើយ​បើ​មានការ​បើកភ្លើង​ខៀវ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មែន នោះ​លោក សម រង្ស៊ី អាច​នឹង​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​កាលៈទេសៈ​នេះ។ ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ការចូលរួម​រំលែក​ទុក្ខ​នេះ គឺធ្វើឡើង​ក្នុងនាម​ប្រជា​ជាតិខ្មែរ​តែប៉ុណ្ណោះ។ ចំណែក លោក អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត នឹង​ជា​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា ក៏​យល់ស្រប​ដូចគ្នានេះ​ដែរ។ ប៉ុន្តែ​លោក​បានចាត់ទុក​កាយវិកា​រ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន នេះ​ថា គឺ​បង្ហាញ​ពី​ភាពចាស់ទុំ​នៃ​អ្នកនយោបាយ​ខ្មែរ។

សូមបញ្ជាក់ថា ឧបាសិកា ញឹក ជូ​ឡុង-មាស​កេ​ត សម​ភ័​ក្រ ជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មូរ៉ា និង​ត្រូវជា​ម្តាយក្មេក​លោក សម រង្ស៊ី បានទទួល​មរណភាព ដោយ​ជរាពាធ​ក្នុង​ជន្មាយុ ៩៧ឆ្នាំ នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ២៤ ខែវិច្ឆិកា ម្សិលមិញ​នេះ។ សព​របស់គាត់ កំពុង​ត្រូវបាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​លោក សម រង្ស៊ី ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ រាជធានី ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ