អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ខ្មែរ​មាន​ឆន្ទៈ​ដូច​គ្នា​បន្ត​ជំទាស់​ការ​សង់​ទំនប់​ដនសាហុងឡាវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋសភា​នៃ​ប្រទេស​ឡាវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​អនុម័ត​យល់​ព្រម​លើ​កិច្ច​សន្យា​សម្បទាន​ ដើម្បី​ឈាន​ទៅ​ធ្វើការ​សាងសង់​គម្រោង​ទំនប់​វារី​អគ្គិសនី​ដន​សាហុង ដែល​ស្ថិត​នៅ​ចំងាយ​ប៉ុន្មាន​ជា​២​គីឡូម៉ែត្រ​ ពី​ព្រំដែន​ប្រទេស​កម្ពុជា។ គម្រោង​សាងសង់​វារី​អគ្គិសនី ដន​សាហុង​ នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល ក៏​ដូចជា​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​៣​ផ្សេង​ទៀត​ជំទាស់​ ក្នុង​នោះ​ប្រទេស​កម្ពុជា​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្មផង​ដែរ​ ដោយ​សារ​តែ​ទំនប់​នេះ បាន​សាងសង់​ឡើង​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ។ ផល​ប៉ះពាល់​ជា​ច្រើន​រួម​មាន​ធនធាន​ជល​ផល និង​ប្រព័ន្ធ​ជីវៈ​ចំរុះ​នានា​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ ត្រូវ​គេ​រក​ឃើញ​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក ប្រសិន​ជា​មាន​ការ​សាងសង់​ទំនប់​ដន​ សាហុង។

យុទ្ធការ​ដាក់​ញាត្តិ​ដើម្បី​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដន សាហុង
យុទ្ធការ​ដាក់​ញាត្តិ​ដើម្បី​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដន សាហុង
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ