អានតួអត្ថបទ
បទយកការណ៍

នៅ​សៀម​រាប ភ្ញៀវ​ទេសចរ​ច្រើន តែ​អ្នក​រត់ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​​ត្អូញ​ត្អែ​អត់​មាន​ភ្ញៀវ​ជិះ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សៀមរាបអង្គរ សម្បូ​រ​ភ្ញៀវ​ទេសចរទាំង​ជាតិ​និង​អន្តរជាតិ​ ដែល​អាច​ជួយ​ផ្តល់​ការងារ​ធ្វើ​ច្រើន​ក្នុងវិស័យ​ទេចរណ៍​។ ភ្ញៀវ​ទេសចរ​ច្រើន សម​ណាស់តែ​ត្រូវការ​ការ​ដឹក​ជញ្ជូន​ ក៏​ច្រើន​ដែរ ក៏ប៉ុន្តែ​អ្នក​បើក​ម៉ូតូ​​ដឹក​ភ្ញៀវទេសចរខ្លះ​ កំពុងតែ​ត្អូញ​ត្អែ ថា​ពុំ​សូវ​មាន​ភ្ញៀវ​ជិះទេ​។ មិន​សូវ​មាន​ភ្ញៀវ​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់ ឬ​ទុកទុក ព្រោះថា ​សព្វ​ថ្ងៃនេះ ភ្ញៀវ​ភាគ​ច្រើន​ គឺ​ជា​ភ្ញៀវ​ Tour ឬ​ភ្ញៀវ​ដែល​មក​ជា​ក្រុម ឬជា​កញ្ចប់​។ មិន​តែប៉ុណ្ណោះ ការ​ដាក់​ឲ្យ​ជួល​កង់ ប្រភេទ​កង់ធាក់​ធម្មតា​ឬ​​កង់​អគ្គិសនី ទៀត​នោះ គឺរឹតតែ​ធ្វើ​ឲ្យ​អ្នក​បើក​ទុកទុក​ ដាច់ចំណូល​​កាន់តែ​ខ្លាំង​ឡើង។ ហេង ឧត្តម បាន​ចុះ​ទៅ​ខេត្ត​សៀមរាប និង​រៀបចំ​បទ​យកការណ៍​ជូន​លោកអ្នក​នាង​ស្តាប់។ ដូច្នេះ​សូមអញ្ជើញ​​ស្តាប់​ដូច​តទៅ៖ 

ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​ បញ្ឈរ​ចាំ​ដឹក​ភ្ញៀវ​ទេសចរ​ នៅ​ឯខេត្ត​សៀមរាប។​
ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​ បញ្ឈរ​ចាំ​ដឹក​ភ្ញៀវ​ទេសចរ​ នៅ​ឯខេត្ត​សៀមរាប។​ @Google
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ