អានតួអត្ថបទ
បទយកការណ៍

កម្មករ​ខ្លះ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម​១៤០​ដុល្លារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ក្រុម​ការងារ​ត្រី​ភាគី​ បាន​កំណត់ ​ប្រាក់​ឈ្នួល​ អប្បរមា​របស់​កម្មករ​កាត់ដេរ​ ឆ្នាំ​២០១៦​ ចំនួន​១៤០​ដុល្លារ​មក​ មាន​កម្មករ​ខ្លះ​មិន​ពេញចិ​ត្ត​ចំពោះ​ការ​សម្រេច​នេះ។​ កម្មករ​កាត់ដេរ​នៅ​ក្នុង​គ្រួសារ​មួយ​ ដែល​មាន​មនុស្ស​៥​នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ និយាយ​ថា​ ការ​ដំឡើង​ប្រាក់​ខែ ​តិច​តូច​ មិន​មាន​ប្រយោជន៍​ដល់​ពួក​គេ​ទេ ​ប្រសិន​ជា​គ្មាន​វិធាន​ការ​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​នោះ។ ធ្វើ​កម្មករ​កាត់ដេរ​ អស់​ពេល​១០​ឆ្នាំ​មក​ហើយ​ កម្មករ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ របស់​ខេត្ត​កំពង់​ចាម​ ថា​ការងារ​រោងចក្រ​ មិន​បាន​លើក​កម្ពស់​ជីវភាព​គ្រួសារ​គាត់​ឡើយ ​ដោយសារ​តែ​ប្រា​ក់​ខែ​ឡើង​មិន​ទាន់​ថ្លៃ​ទំនិញ​ នេះ​ឯង។

កម្មករ​ខ្លះ​មិនពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម​១៤០ ដុល្លារ​
កម្មករ​ខ្លះ​មិនពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម​១៤០ ដុល្លារ​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ