អានតួអត្ថបទ
កម្ពុជា

សកម្មជនដីធ្លីត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ៦ថ្ងៃ

សាលា​ដំបូង​ក្រុង​នៅ​ថ្ងៃ​នេះ ​បាន​សម្រេច​កាត់​ទោស​សកម្ម​ជន​ដីធ្លី​២នាក់​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​៦ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​៨​ម៉ឺន​រៀល​។ សកម្ម​ជន​ដីធ្លី​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួ​ន ​ក្នុង​ពេល​ដែល​ពួក​គាត់​បានធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ក្នុង​សប្តាហ៍ទី១៥ ​កាល​ពី​ថ្ងៃទី១៥​ ខែ​សីហា កន្លង​ទៅ។​ 

អ្នកស្រីទេព វណ្នី និង អ្នកស្រី ប៊ូវ សោភា នឹងត្រូវដោះលែងវិញនៅថ្ងៃទី២២សីហានេះ ឬថ្ងៃទី២៣ សីហាស្អែក។
អ្នកស្រីទេព វណ្នី និង អ្នកស្រី ប៊ូវ សោភា នឹងត្រូវដោះលែងវិញនៅថ្ងៃទី២២សីហានេះ ឬថ្ងៃទី២៣ សីហាស្អែក។
ផ្សាយពាណិជ្ជកម្ម

ទីបំផុងទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​ផ្លាស់​ប្តូរ​បទ​ចោទ​​​លើ​សកម្ម​ជន​ដីធ្លី​២នាក់​ នៅ​ព្រឹក​ថ្ងៃទី២២​ ខែ​សីហា ​ក្រោយ​ពេល​ចាប់​ខ្លួន​ពួក​​គាត់​កាល​ពីថ្ងៃទី១៥ ​ខែ​សីហា ​ក្នុង​យុទ្ធនាការ​​ថ្ងៃ​ច​ន្ទ​ពណ៌​ខ្មៅ។ នេះ​បើ​តាម​អ្នក​​គ្រប់​គ្រង​​បច្ចេក​ទេស​​ស៊ើប​​អង្កេត​​​នៃ​​អង្គការ​លីកាដូ លោ​ក ​អំ ​សំអាត ​ដែល​បាន​ឃ្លាំ​មើល​រឿងក្តី​នេះ​។

 
លោក​បន្ថែម​ថា ​ជា​ធម្មតា​ចាប់​គេ​ហើយ ​ប្រសិន​បើ​មិន​មាន​បទ​ល្មើស​អ្វី​ទេ ​ហើយ​លែង​​វិញ ​នោះ​អាច​ធ្វើ​ឲ្យ​សាធារណៈគិត​ថា​អាជ្ញាធរ​ជា​អ្នក​ខុស។​ ដូច្នេះ​ចៅ​ក្រម​ក៏​សម្រេច​ប្តូរ​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ ​ឲ្យ​​ប្រព្រឹត្តិ​​បទ​ឧក្រិដ្ឋ​​ជា​អាទិ៍​​មក​ជា​បទ​ប្រមាថ​វិញ ​ពោលគឺ​ប្តូរ​ពីប​ទចោទ​តាម​មាត្រា៤​៩៥ ​មក​មាត្រា​៥០២ ​ហើយ​ផ្តន្ទា​ទោស៦ថ្ងៃ​ និង​ពិន័យ​ជា​ប្រាក់​៨ម៉ឺន​រៀល​។

សកម្ម​ជន​ដី​ធ្លី​តំបន់​បឹង​កក់ប្រមាណ៥០​​​នា​ក់នៅ​ព្រឹក​នេះ ​ក៏​បាន​ឈរ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ ដើម្បីទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​ដីធ្លី​ទាំង​២នាក់​ផង​ដែរ​។ អ្នក​ស្រី​សុង ​ស្រី​លាភ ​ជា​សកម្ម​ដីធ្លី​ម្នាក់ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នោះ ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ​អ្នក​ស្រី​ទេព​ វន្នី​ និង ​អ្នក​ស្រី ​ប៊ូវ​ សោភា ​នឹងត្រូវ​ដោះ​លែង​វិញ​នៅ​ថ្ងៃទី​២២​សីហា ឬ​ថ្ងៃទី២៣ ​សីហា​។

ដូច​គ្នា​នេះ​ដែរ​ លោក ​អំ​ សំអាត ​បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​ទាំង​២នាក់ នឹង​ត្រូវ​ដោះ​លែ​​ងនៅ​ថ្ងៃ​ទី២២ សីហានេះ។​ ដោយ​ឡែក​កាល​ពី​ថ្ងៃទី​១៩​ សីហា​​កន្លង​ទៅ ​អ្នក​ស្រី ​ទេព​ វន្នី​ ត្រូវ​បាន​តុលាការ​ហៅ​មក​សាក​សួរ ទាក់​ទង​បទ​ល្មើស​ហិង្សា​ដោយ​ចេតនា​ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ​ បើ​សិន​ជា​ចៅ​ក្រម​ចេញ​ដី​កា​ឃុំខ្លួន​បណ្តោះ​អាសន្ន​ នោះ​អ្នក​ស្រីទេ​ព វន្នី នឹង​មិន​ត្រូវ​បាន​ដោះ​លែង​ទេ​។

មន្ត្រី​អង្គការ​លីកា​ដូ​រូប​នេះ ​បាន​ចាត់​ទុក​ការ​កាត់​ទោស​របស់​តុលាការ​លើ​សកម្ម​ជន​ដីធ្លី​នេះ​ថា​ជាកា​រ​គំរាមកំហែង​មួយ​ ទៅ​លើ​ពល​រដ្ឋ​ ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​ពលរ​ដ្ឋ ដោយ​​សារ​តែ​ការ​ជួប​ជុំ​របស់​គាត់​គឺ​ធ្វើ​ឡើងតាម​​បែបសាសនា ​មិន​ពាក់​ព័ន្ធ​​បទ​ល្មើស​នោះ​ទេ​។

សូម​បញ្ជាក់​ថា​កាល​ពី​ថ្ងៃទី១៩ ​សីហា ​កន្លង​ទៅ​ ចៅ​ក្រម​សើប​សួរ​ នូ​ វាសនា ​បាន​សួរ​ចម្លើយ​អ្នក​ស្រី​ទេព ​វន្នី ពី​បទ​ហិ​ង្សា​​ដោយ​ចេតនាមានស្ថាន​ទម្ងន់​ទោស ​ ប្រព្រឹត្តិនៅ​ក្បែរ​វិមាន​ឯក​រាជ្យ ​កាល​ពី​ថ្ងៃទី ​១៣ ​ខែ ​មិនា ​ឆ្នាំ ២០១៣ ​តាម​មាត្រា ​២១៨ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ នេះ​បើតា​ម​លោក​លី ​សុផាណា ​ព្រះរាជ​អាជ្ញារង ដែល​បានប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃទី​១៩​ សីហា។​
 
លោក លី សុផាណា​ក៏​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​តាម​ប្រព័ន្ធ ​Telegram នៅព្រឹកនេះថា អ្នក​ស្រីទេព​ វន្នី នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​សវនាការ​ដោយ​ឡែក​មួយ​ទៀតនៅថ្ងៃទី ១៩ កញ្ញា ២០១៦ ពេ​ល​ព្រឹក ​ដែល​ជាប់​ចោទពី​បទ​ ប្រមាថ​រាជ​ការ​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​។

គួររំលឹក​ជូន​ថា ​ក្រុម​សកម្ម​ជន​ដីធ្លី​ទាំង​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១៥ ​សីហា ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ «ថ្ងៃ​​ចន្ទ​​ពណ៌​​ខ្មៅ»​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​៤នាក់ ​និង​មន្ត្រី​គ.ជ.ប ម្នាក់ រួម​ទាំង​ការ​ទាម​ទារ​ឲ្យ​សមត្ថ​កិច្ច​វែក​មុខ​ឃាត​ករ​ ក៏​ដូច​ជា​រក​យុត្តិ​ធម៌​ ឲ្យ​លោក​បណ្ឌិត​កែម​ ឡី៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ