អានតួអត្ថបទ
បទសម្ភាស

លោក​ឌិត ទីណា៖ “របាយការណ៍​របស់​មា​តា​ធម្មជាតិ​មាន​ចរិត្ត​នយោបាយ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​សុក្រ ទី ៥ ឧសភា​នេះ បាន​ចេញ​លិខិត​បំភ្លឺ​មួយ បដិសេធ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ដែល​ថា ក្រសួង​បាន​រំលោភ​លើ​ការ​ផ្អាក​បណ្តោះ​អាសន្ន​នៃ​នាំ​ចេញ​ខ្សាច់។ ការ​បំភ្លឺ​នេះ បន្ទាប់​ពី​មាន​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​បង្ហោះ​វីដេអូ​នៅលើ Facebook របស់ខ្លួន អំពី​សកម្មភាព​កប៉ាល់​ផ្ទុក​ខ្សាច់​នាំចេញ​ទៅ​ក្រៅប្រទេស។ ដូចនេះ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​គឺ​លោក​ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អ្នក​នាំ​ពាក្យ។ អ្នក​នាំ​ពាក្យ​រូបនេះ បាន​អះអាង​ថា របាយការណ៍​នៃ​អង្គការ​មាតា​ធម្មជាតិ គឺជា​រឿង​នយោបាយ​ដែល​បំពុល​បញ្ហា​សង្គម​ច្រើន​ជាង​រឿង​ការ​ពិត។ បន្ថែម​ពីនេះ លោក ឌិ​តទី​ណា ក៏បាន​លើកឡើង​ពី​ភាព​មិនទាន់​ប្រាកដប្រជា​ស្តីពី​ការ​បូម​ប្រេង​របស់​កម្ពុជា​ផងដែរ។ 

លោកឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អ្នកនាំ​​ពាក្យ។
លោកឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អ្នកនាំ​​ពាក្យ។ @ Tith Dith fb
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ