អានតួអត្ថបទ
បទសម្ភាស

លោកទ្រី ឈីវ៖ ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវ​ការ​កម្លាំ​ងពលកម្ម​ថ្មី​ជាង​២០​ម៉ឺន​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ទ្រី ឈីវ ជា​​អគ្គនាយក​រង​ទេសចរណ៍ និង​​ជា​​ប្រធាន​​​លេខាធិការ​ដ្ឋាន​ ​គណៈកម្មាធិការ​​ជាតិ​​អ្នក​​ជំនាញ​​ទេសចរណ៍​​នៃ​ក្រសួង​​​​ទេសចរណ៍​។ ​ក្រសួង​ទេសចរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​តុលា​នេះ បាន​រៀបចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​​ជា​​លើក​ដំបូង ​ស្ដីពី “ការ​វាយ​តម្លៃ​ទទួល​ស្គាល់​ការ​សិក្សា​ពី​មុន​របស់​អ្នក​ជំនាញ​ទេសចរណ៍​​នៃ​​សេវាកម្ម​​សណ្ឋាគារ”។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក ទ្រី ឈីវ ​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​ ២០១៩​ខាង​មុខ ក្រសួង​ទេសចរណ៍​នឹង​បង្កើត​សាលា​ជាតិ​ចំនួន ២​ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​ជាង​ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាង​មុខ។ លោក​បាន​បន្ថែម​ថា ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​នៅ​ឆ្នាំ​ ២០២០​នេះ​ កម្ពុជា​ត្រូវ​ការ​កម្លាំង​ពលកម្ម​ថ្មី​ប្រមាណ​ជាង​ ២០​ម៉ឺន​នាក់​លើ​ ៦២​ម៉ឺន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន។

លោក ទ្រី ឈីវ ​ជាអគ្គនាយករង​ទេសចរណ៍ ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​​ក្នុង​​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​ ថ្ងៃទី​ ១១ ​ខែតុលា ​ឆ្នាំ​២០១៦។​
លោក ទ្រី ឈីវ ​ជាអគ្គនាយករង​ទេសចរណ៍ ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​​ក្នុង​​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​ ថ្ងៃទី​ ១១ ​ខែតុលា ​ឆ្នាំ​២០១៦។​ @Va Somnob
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ