អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នៅ​តែ​បន្ត តែ​អ្នក​បើកបរ​ស្រវឹង​នៅ​តែ​មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ចាប់​ពី​ពេល​អនុវត្ត និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា មក​ដល់​ពេល​នេះ គឺ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​បាន​ប្រមាណ​ ៤០០​ នាក់​បញ្ជូន​ទៅ​កាន់​តុលាការ។ ជំហាន​បន្ទាប់​របស់​សមត្ថកិច្ច គឺ​នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ​គ្រឿង​ស្រវឹង​នៅ​ពេល​យប់។ ទោះ​ជា​បែប​ក្តី​នេះ អ្នក​បើកបរ​ស្រវឹង​នៅ​តែ​មាន​ជា​រឿយ​ៗ​ដដែល។ អ្នក​តាមដាន​បញ្ហា​សង្គម និង​អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ឲ្យ​បាន​ទៀង​ទាត់ និង​រឹត​បន្តឹង​ផង​ដែរ​លើ​ការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​លើ​អ្នក​បើកបរ​ស្រវឹង​មាន​ប្រសិទ្ធភាព។​អត្តបទដោយវណ្ណ សុគន្ធា៖

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ