អានតួអត្ថបទ
បទសម្ភាស

លោក ហង់ ជួនណារ៉ុន៖ គួរ​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រឡាញ់ក្នុង​ន័យ​ផ្សេង ដែល​មិន​មែន​សម្រាប់​តែ​សង្សារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤​កុម្ភៈ នឹង​ឈាន​ចូល​មក​ដល់​នា​ចុង​សប្ដាហ៍​នេះ​ហើយ​។ ក្នុង​ឱកាស​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​ចេញ​ផ្សាយ​សេចក្ដី​ណែនាំ​មួយ ស្ដី​ពី​វិធានការ​ទប់​ស្កាត់​សកម្មភាពមិន​​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នានា​​។ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​ថ្ងៃ​នេះ បាន​គូស​បញ្ជាក់​ថា សេចក្ដី​ណែនាំ​ថ្មី​នេះ ធ្វើ​ឡើង​ដើម្បី​រួម​ចំណែក​ពន្យល់​សិស្សានុសិស្ស ឲ្យ​យល់​ពី​អត្ថន័យ​ពិត​ប្រាកដ​នៃ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​។ លោក​រដ្ឋ​មន្ដ្រី ថា មែន​ទែន​ទៅ ទិវា​នៃ​ក្ដីស្រឡាញ់​នេះ មាន​សារៈសំខាន់​។ និង​ថា យុវជន គួរ​ប្រារព្ធ​ទិវា​នេះ​ក្នុង​ន័យ​ផ្សេង ដែល​ទូលំទូលាយ​ជាង​សេចក្ដី​ស្រឡាញ់​រវាង​គូ​ស្នេហ៍​។ សូម​ស្តាប់​​បទ​​សម្ភាស​ន៍​​រវាង​​អ៊ឹម រចនា និង​លោក ហង់ ជួនណារ៉ុន​

លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ