អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អំពើ​ហិង្សា​ក្នុង​បាតុកម្ម​កាលពី​ឆ្នាំមុន​ ជា​មេរៀន​ដែល​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ត្រូវ​រៀន​ជាមួយគ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​ការពារ​សិទ្ធិមនុស្ស​ សកម្មជន​ដីធ្លី​ ព្រះសង្ឈ​ សាច់ញាតិ​ជន​រងគ្រោះ​ និងជនរងគ្រោះ​ផ្ទាល់​ដោយសារ​ការ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​អំឡុង​ដើមខែ​មករា​ឆ្នាំ​២០១៤​បាន​មក​ជួបជុំ​គ្នា​រម្លឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ក្រាប​នោះ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ​សង្គម​ស៊ីវិល​ និង​អាជ្ញាធរ​ បាន​ចង្អុល​ដាក់​គ្នា​ពី​ការ​កើត​មាន​អំពើហិង្សា​នៅ​ក្នុង​បាតុកម្ម​នោះ។​ យ៉ាងណា​ក៏​ដោយ​ អំពើហិង្សា​ដែល​បាន​កើត​ឡើង​នោះ​ គឺជា​មេរៀន​មួយ​ដែល​រដ្ឋាភិបាល​ និង សង្គម​ស៊ីវិល​ ត្រូវ​តែ​រៀន​ជាមួយគ្នា​ ដើម្បី​បញ្ចៀស​កុំ​ឲ្យ អំពើហិង្សា​បែប​នោះ​ កើត​ឡើង​ម្តងទៀត​នៅ​ពេល​ក្រោយ។

ទាហាន​ត្រូវ​បាន​ពង្រាយ​តាម​មហាវិថី​វេងស្រេង​ ត្រង់​ចំណុច​សួន​ឧស្សាហកម្ម​ ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០១៤។​
ទាហាន​ត្រូវ​បាន​ពង្រាយ​តាម​មហាវិថី​វេងស្រេង​ ត្រង់​ចំណុច​សួន​ឧស្សាហកម្ម​ ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០១៤។​ ©ស្រី សុភ័ក្ត្រ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ