អានតួអត្ថបទ
បទយកការណ៍

​ឈប់​ពីសា​សាច់​សត្វ​ព្រៃ គឺទាល់តែ​​ចេះ​ស្រឡាញ់បរិស្ថាន និងមាន​វិន័យ​ផ្ទាល់ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ខ្លះ​យល់ថា សាច់​សត្វព្រៃ គឺ​ឈ្ងុយ​ឆ្ងាញ់។ ប៉ុន្តែ​​ចំពោះ​អ្នក​ស្រឡាញ់​សត្វ គឺមនុស្ស​​មិនអាច​ទំពារ​លេប​សាច់​សត្វ​ព្រៃ​បាន​ទេ បើ​សិន​ជា​​គេ​យល់​ពី​តម្លៃ​និង​សារៈ​សំខាន់​របស់វា​។ ដូច្នេះ​​ ដើម្បី​អាច​បង្កើត​ទម្លាប់​ឈប់​ទទួល​ទាន​សាច់ព្រៃ,​ ក្រុម​អ្នក​ធ្វើ​ការ​ខាង​អភិរក្ស បាន​ជូន​យោបល់ថា មនុស្ស​​​ត្រូវប្តេជ្ញាចិត្ត​ និង​​មាន​វិន័យ​ផ្ទាល់ខ្លួន​ ពិសេសគឺ​ត្រូវ​ចេះ​​ស្រឡាញ់​ព្រៃ​ឈើនិង​ធម្មជាតិ។ ផ្ទុយទៅវិញ បើ​មនុស្ស​នៅតែបន្ត​ទទួល​ទាន​សាច់​សត្វ​ព្រៃ​តទៅទៀត នោះគឺ សត្វព្រៃ​​ដែល​កំពុង​តែ​ថយ​ចុះ​ស្រាប់​ផង អាច​នឹងត្រូវ​ដាច់​ពូជ​ឆាប់ៗនេះ​។​ ហេង ឧត្តម អ្នក​កាសែត​វិទ្យុ​បារាំង បាន​ជួបនិង​សម្ភាស​មន្ត្រីក្រសួង​បរិស្ថាន និង​បុគ្គលិក​របស់សមាគមអភរិក្ស​សត្វព្រៃ WCS នៅ​ខេត្ត​ព្រះវិហារ ហើយរៀបចំ​បទយកការណ៍ជូន​លោកអ្ន​ក​នាងស្តាប់។

សត្វព្រៃ​ដែល​មន្ត្រីក្រសួងបរិស្ថាន និង​អង្គការWCS បាន​ចាប់​ឃាត់​បាន​ពី​អ្នក​ប្រមាញ់!
សត្វព្រៃ​ដែល​មន្ត្រីក្រសួងបរិស្ថាន និង​អង្គការWCS បាន​ចាប់​ឃាត់​បាន​ពី​អ្នក​ប្រមាញ់! @WCS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ