អានតួអត្ថបទ
បទសម្ភាស

លោក យាង ដូណាល់៖ ឥណទាន​កាបូន ជាផ្នែក​មួយ​នៃ​ការ​ចូលរួម​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក យាង ដូណាល់ ជា​អ្នក​ជំនាញ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ចេញ​មក​ពី​ការ​បាត់​បង់ និង​រេចរឹល នៃ​ព្រៃ​ឈើ(REDD+) របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ប្រចាំ​ប្រទេស​កម្ពុជា។ ថ្មី​ៗ​នេះ ក្រុមហ៊ុន​ឧស្សហកម្ម​ភាពយន្ត​អាមេរិក Disney បាន​ទិញ​យក​ឥណទាន​កាបូន​ពី​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីម៉ា​របស់​ប្រទេស​កម្ពុជា។ ជុំវិញ​រឿង​នេះ លោក យាង ដូណាល់ ថា​ការ​លក់​ឥណទាន​កាបូន​នេះ កម្ពុជា​នឹង​ទទួល​បាន​ថវិកា ដើម្បី​យក​មក​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​បង្កើន​ជីវភាព​ប្រជា​ពលរដ្ឋ ដែល​រស់នៅ​អាស្រ័យ​ដោយ​ព្រៃឈើ​នោះ។ លោក​បន្ថែម​ថា មួយ​ឆ្នាំ​កម្ពុជា​អាច​ទទួល​បាន​ឥណទាន​កាបូន​មួយ​លាន​តោន​ពី​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីម៉ា នោះ​មាន​ន័យ​ថា​ព្រៃ​កែវសីម៉ា​អាច​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។  តទៅ​នេះ​សូម​ស្តាប់​បទ​សម្ភាសន៍​របស់​សឿង ភារៈ និង​លោក យាង ដូណាល់

លោក ​យាង ​ដូណាល់ អ្នក​ជំនាញ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​ចេញ​មក​ពី​ការ​បាត់​បង់ ​និង​រេចរឹល ​នៃ​ព្រៃ​ឈើ​(REDD+)​ របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃប្រចាំ​ប្រទេស​កម្ពុជា​។
លោក ​យាង ​ដូណាល់ អ្នក​ជំនាញ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​ចេញ​មក​ពី​ការ​បាត់​បង់ ​និង​រេចរឹល ​នៃ​ព្រៃ​ឈើ​(REDD+)​ របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃប្រចាំ​ប្រទេស​កម្ពុជា​។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ