អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វី​​បានជា​​បក្ស​​ទាំងពីរ​​សម្រេច​​ជ្រើសរើស​​លោក​​ហង្ស ​ពុទ្ធា ​ធ្វើ​ជា​​សមាជិក​​ទី​៩​នៃ​​គ.ជ.ប​​ថ្មី?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាពគ្នា​ជាគោលការណ៍​ក្នុងការ​សម្រេច​ជ្រើសរើស​លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អ​ព្យា​ក្រិ​ត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និ​ច​ហ្វិ​ច ធ្វើជា​បេក្ខជន​សម្រាប់​តំណែង​សមាជិក​ទី៩នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)ថ្មី ជំនួស​លោកស្រី​ពុង ឈី​វ​កេក នាយិកាអង្គការ​លីកាដូ។ តាមពិតទៅ បក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ជ្រើសរើស​លោក​ហង្ស ពុទ្ធា​នេះ តាំងពី​ថ្ងៃទី២៩មីនា​មក​ម្លេះ ប៉ុន្តែ​ក្រោយមក​ហាក់​មាន​ភាពរអាក់រអួល​បន្តិច។ យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា គណបក្ស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុង​ជ្រើស​រើសយក​លោក​ហង្ស ពុទ្ធា ហើយ។ ហេតុអ្វី​បានជា​លោក​ហង្ស ពុទ្ធា ក្លាយជា​បុគ្គល​ម្នាក់​ដែលជា​ទី​ចាប់​អា​ម្មរណ៍​របស់​បក្ស​ទាំងពីរ​សម្រាប់​តំណែង​ជា​បុគ្គល​ឯករាជ្យ​នៅក្នុង​គ.ជ.ប​ថ្មី​នេះ?

លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អ​ព្យា​ក្រិ​ត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និ​ច​ហ្វិ​ច
លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អ​ព្យា​ក្រិ​ត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និ​ច​ហ្វិ​ច ©ដឺលុច/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ