ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើអ្វីនៅពីក្រោយការបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ឃុំខ្លួនលោកកឹម សុខា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៥
បញ្ហាការបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ឃុំខ្លួនលោកកឹម សុខា និងបន្ទប់ជួបជាមួយមេធាវីការពារក្តីនៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅតែជាចំណោទមួយសម្រាប់ក្រុមអ្នកច្បាប់ក៏ដូចជាមជ្ឈដ្ឋានទូទៅ។ ក្រុមអ្នកច្បាប់យល់ថា បំពាក់កាមេរ៉ាសុវត្ថិភាពដូច្នេះ គឺប៉ះពាល់ដល់សិទ្ធិលោកកឹម សុខា និងរំលោភច្បាប់ថែមទៀត។ ក៏ប៉ុន្តែ អាជ្ញាធរមានសមត្ថកិច្ចលើកឡើងផ្ទុយពីនេះវិញថា គឺដើម្បីការពារសុវត្ថិភាពរបស់លោកកឹម សុខា ដែលជាប្រធានគណបក្សប្រឆាំង។