អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ផ្សព្វ​ផ្សាយ​ និង​ស្វែង​យល់​សៀវភៅ​លោក​ស៊ី ជិនពីង ត្រូវ​បរិបទ​ខ្មែរ​ច្រើន​ជាង​ការ​រិះគន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សៀវភៅ​របស់​ប្រធានាធិបតី​ចិន ដែល​មាន​ចំណង​ជើង​ថា«ស៊ី ជិនពីង៖ អភិបាលកិច្ច​ប្រទេស​ចិន» ដែល​បាន​បក​ប្រែ​ជា​ភាសាខ្មែរ ត្រូវ​បាន​ធ្វើ​ពិធី​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នៅ​វិមាន​សន្តិភាព។ សៀវភៅ​នេះ​បាន​ចង​ក្រង​នូវ អត្ថបទ​របស់​លោក​ស៊ី ជិនពីង​ ក្នុង​ចន្លោះ​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១២ ​ដល់​ខែ​មិថុនា ​ឆ្នាំ​ ២០១៤ ដែល​ក្នុង​នោះ​រួម​មាន​សុន្ទរកថា សេចក្តី​បង្គាប់​បង្ហាញ​ និង​សារ​លិខិត​ជូន​ពរ​ជា​ដើម។ នៅ​ក្នុង​សៀវភៅ​នេះ​ក៏​បាន​សរសេរ​ផង​ដែរ​ពី ​គោលការណ៍​ណែនាំ​សំខាន់ៗ អំពី​គោល​នយោបាយ​អភិបាលកិច្ច​រដ្ឋ​ និង​ការ​គ្រប់​គ្រង​នយោបាយ ​សុបិន​និង​ក្តី​សង្ឃឹម​របស់​ប្រជាពល​រដ្ឋ​សាមញ្ញ ​មធ្យោបាយ​ល្អ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​លំបាកៗ ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​វែង​ឆ្ងាយ​ មាគ៌ា​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន។

ការ​​ផ្សព្វ​ផ្សាយ និង​ស្វែង​យល់​សៀវភៅ​លោក​ស៊ី ជិនពីង ត្រូវ​បរិបទ​ខ្មែរ​ច្រើន​ជាង​ការ​រិះគន់
ការ​​ផ្សព្វ​ផ្សាយ និង​ស្វែង​យល់​សៀវភៅ​លោក​ស៊ី ជិនពីង ត្រូវ​បរិបទ​ខ្មែរ​ច្រើន​ជាង​ការ​រិះគន់ @ google
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ