អានតួអត្ថបទ
ចិន

រថយន្ត​បុក​ឆេះ​នៅ​ទីលាន​ធានអាន់មេន ជា​ភេរវកម្ម ឬ​ជា​គ្រោះថា្នក់​ចរាចរណ៍ ?

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់ និង​របួស​៣៨​ នាក់ ភាគ​ច្រើន​ជា​អ្នក​ទេសចរ​បរទេស​ផង ក្នុង​គ្រោះ​ថ្នាក់​​ឆេះ​រថយន្ត កណ្តាល​ថ្ងៃ​ត្រង់ ថ្ងៃ​ចន្ទ​នេះ នៅ​ទីលាន​ធានអាន់មែន ដែល​ជា​បេះដូង​នៃ​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន។ រថយន្ត​ដែល​មុន​នឹង​ផ្ទុះ​ឆេះ​ឡើង​ បាន​បើក​ទៅ​​បុក​អ្នក​ទេសចរណ៍​និង​ប៉ូលិស​ ជា​ច្រើន​នាក់។

ប៉ូលិស​ចិន​ប្រចាំ​ការ​នៅ​ទីលាន​Tiananmen។ រូបថតថ្ងៃទី​៤​មិថុនា ២០១៣
ប៉ូលិស​ចិន​ប្រចាំ​ការ​នៅ​ទីលាន​Tiananmen។ រូបថតថ្ងៃទី​៤​មិថុនា ២០១៣ REUTERS/Petar Kujundzic
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ឆេះ​រថយន្ត​បាន​កើត​ឡើង​នៅ​​​ទីលាន​ធានអាន់មេន ប៉ុន្តែ​​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់ ​ឆេះ​ទ្រលោមឡើង​បាន​ទៅ​​បាំងចំ​ ដូច​ឆេះ​​​រូប​សំណាក លោក ម៉ៅសេងទុង ​បញ្ឈរ​នៅ​ខ្លោង​ទ្វារ​​ចូល​ព្រះរាជវាំង​ដូច្នោះ។ ប៉ុន្តែភ្លាម​មួយ​រំពេច ​រាល់​រូបភាព ព្រមទាំង​ព័ត៌មាន​ទាំង​ឡាយ​​ទាក់ទង​នឹង​គ្រោះថា្នក់​នេះ ត្រូវ​បាន​លុប​ចោល​ និង​បិទ​ខ្ទប់​មិន​ឱ្យ​បង្ហោះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​សោះ។ បុគ្គលិក​ភ្នាក់ងារ​សារព័ត៌មាន​បារាំងពីរ​នាក់​​ ត្រូវឃាត់​ខ្លួន​ ចាប់​យក​ម៉ាស៊ីនថត​ដើម្បី​លុប​រូប​​ចេញ មុន​នឹង​ដោះលែង​មក​វិញ។ តំបន់​ជុំ​វិញ​រាជ​រាំងនិង​ទីលាន​ធានអាន់មេន ត្រូវ​បិទ​ សូម្បី​តែ​អ្នក​ថ្មើរជើង​ក៏​មិន​អាច​ចេញ​ចូល​បាន​ដែរ។ ខ្សែ​រថភ្លើង​ក្រោម​ដី នាំ​ទៅ​កាន់​ទីលាន​នេះ​ត្រូវ​ផ្អាក​ដំណើរការ។ ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​​ទ្រង់ទ្រាយ​ធំបាន​រៀប​ចំ​ឡើង។

 
បើ​តាម​ប៉ូលិស ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១២ និង​៥​នាទី។​ អ្នក​បើក​និង​អ្នក​រួម​ដំណើរ​ពីរ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ក្នុង​អគ្គីភ័យ​នោះ បន្ទាប់​ពី​រថយន្ត​បាន​ទៅ​កៀអ្នក​ទេសចរ ប៉ូលិស និង​បុក​បង្កាន់​ដៃ​ស្ពាន ដែល​​ភ្លាប់ទៅ​កាន់​​ទីលាន​ធានអានមេន (ទ្វារ​សន្តិភាព)។

តើ​ជាការ​ប៉ុនប៉ង​ធ្វើ​​​ភេរវកម្មឬ ?!​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​​ឆ្លើយ​ថា​បដិសេធ​មិន​ដឹង​រឿង​លម្អិត​ទាក់ទង​នឹង​គ្រោះថ្នាក់​ទេ ប៉ុន្តែ​​​ជន​បរទេសមាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ ត្រូវ​​ចាត់​វិធានការ​ ស្រប​តាម​ច្បាប់​អន្តរជាតិ។ សូម​បញ្ជាក់ថា​ ​Tiananmen ជា​ទីលាន​នៅ​មុខ​ វិមាន​ប្រជាជន​ និង​រាជរាំង​ “Cité Interdite” ត្រូវ​បាន​ការពារ​យ៉ាង​មុត​មាំ​ ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​កម្លាំង​ប៉ូលិស ព្រោះ​ជា​បេះដូង​នៃ​អំណាច​របស់​រដ្ឋាភិបាល​ចិន។ ទីលាន​នេះ​ធ្លាប់​ក្លាយ​ជា​បឹង​ឈាម​ នៅ​ឆ្នាំ​១៩៨៩ ដែល​កាលណោះ​របប​កុម្មុយនិស្ត​​ក្រុង​ប៉េកាំង​បាន​ប្រើរថក្រោះ​បើក​កិន​ចលនា​បះបោរ​និស្សិត និង​បន្ទាប់​មក​បាន​​ក្លាយ​ជាទី​លាន​ដ៏ល្បីល្បាញ​ប្រកប​ដោយ​និមិត្តរូប​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ