អានតួអត្ថបទ
ចិន

ចិន​គ្រោង​កាត់​បន្ថយ​ចំនួន​បទល្មើស​ដែល​ត្រូវ​ជាប់​ទោស​ប្រហារ​ជីវិត​

ប្រទេស​ចិន​គ្រោង​កាត់​បន្ថយ​ថែមទៀតចំនួន​បទល្មើស​ដែល​ត្រូវ​ជាប់ទោស​ប្រហារជីវិត​។​គឺ​ជា​វិធានការ​មួយ​ដែលធ្វើឡើង​តាម​គន្លងមាគ៌ា​អាជ្ញាធរ​កុម្មុយនិស្ត​ដែលបាន​ខិតខំ​ប្រឹងប្រែង​នា​បច្ចុប្បន្ន​នេះ ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អ​ប្រសើរ​​និងធ្វើការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​​មួយ​​ដែល​​​ត្រូវ​អាប់អោន​កិតិសព្ទ​​ដោយសារតែមានការរិះគន់តិះដៀលថាគ្មានភាពស្របច្បាប់-នេះ​ជា​ការ​ជូន​ដំណឹង​​របស់កាសែតផ្លូវការចិននៅថ្ងៃចន្ទី​២៧តុលានេះ។  

ចិន​ប្រហារ​ជីវិត​មនុស្ស​៨​នាក់ ​ពី​បទ​ភេរវកម្ម​
ចិន​ប្រហារ​ជីវិត​មនុស្ស​៨​នាក់ ​ពី​បទ​ភេរវកម្ម​ @Google
ផ្សាយពាណិជ្ជកម្ម

ស្របតាមគម្រោងវិសោធនកម្មដែលបាន​ដាក់ជូន​ គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​នៃ​សភា​ប្រជា​មានិត​​ចិន បទឧក្រិដ្ឋចំនួន៩ករណី ​ប្រហែលជានឹងអាច​រួច​ផុត​​​ពីបទ​​ល្មើស​​ដែល​ត្រូវ ជាប់ ទោស​ប្រហារជីវិត។

បទឧក្រិដ្ឋទាំងនោះ មានដូចជា ​ការ​រត់​ពន្ធអាវុធ សម្ភារៈ​នុយក្លេអ៊ែរ ការ​ផលិត​រូបិយវត្ថុ​ក្លែង​ក្លាយ​​ ការចាប់បង្ខំមនុស្ស​​​​ឲ្យ​​បំរើការងារខាងផ្លូវភេទឬក៏​ការ​​អង្គាស​ប្រមូល​​​ថវិកា ​ដោយ​ធ្វើ​ការ​ក្លែង​​បោកបញ្ឆោត។ យោងតាមកាសែតផ្លូវការចិន” សេចក្តី​​សម្រេច​​​​ទោស​ដ៏ធ្ងន់​បំផុត​ចំពោះ​ករណីយ​ដូចខាងលើនេះនឹង​ត្រូវ​បន្ថយ​ទោស​ឲ្យ​មក​នៅ​​ត្រឹម​ ទោស​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិតវិញ។​

គួររំលឹកថា ចិនជាប្រទេស​តែមួយគត់ ដែល​ធ្វើការ​ប្រហារ​ជីវិត​អ្នកទោស​​ចំនួន​ច្រើន​បំផុត​នៅ​លើ​លោក ហើយនៅបច្ចុប្បន្ននេះក្នុង​បញ្ជីរបស់អាជ្ញាធរចិន មាន​បទល្មើស ​៥៥ករណី​​ ដែល​ត្រូវ​ជាប់​ទោសប្រហារជីវិត។ ក្នុងចំណោមបទល្មើសទាំងនេះ ភាគ​ច្រើន​​​ ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​​អំពើ​ហិង្សាលើ​ផ្លូវរាងកាយនោះទេ។

ម្យ៉ាងទៀត ចាប់តាំងពីការប្រកាសឲ្យប្រើ​​ក្រមព្រហ្មទណ្ឌ​និងក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៅ​​ឆ្នាំ​​១៩៧៩មក ប្រទេស​ចិន​ បានកាត់បន្ថយបទល្មើសដែលត្រូវប្រហារជីវិត​ពី​​បញ្ជី​ខ្លួន ​​តែ​ម្តង​គត់​នៅ​ឆ្នាំ​២០១១ ។ ក៏ប៉ុន្តែក្រុងប៉េកាំង បានសំរេច​ដកចេញតែ​ ចំពោះ ​​​បទ​ឧក្រិដ្ឋ​​ខ្លះ​ជាអាទិ៍ បទ​​ឧក្រិដ្ឋ​​សេដ្ឋកិច្ច ដោយ​បាន​បន្ថយ​ពីបទល្មើស​ដែល​ត្រូវ​ជាប់ទោសប្រហារ​ជីវិតពី ៦៨ ករណី​ ឲ្យ​មក​​​នៅ​ត្រឹម​តែចំនួន ​៥៥ វិញ។

ដោយលាក់ការណ៏យ៉ាងសម្ងាត់បំផុត អាជ្ញាធរចិន មិនដែលប្រកាសពីចំនួន​អ្នកទោស​​ដែល​​ត្រូវ​បាន​គេ​ប្រហារ​ជីវិតនោះទេ ក៏ប៉ុន្តែ អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​​មាន​ទីស្នាក់ការ​​នៅ​សហរដ្ឋ​អាមេរិក​​ បាន​ជូនដំណឹងប្រាប់កាល​ពី​សប្តាហ៏​មុន​“ថានៅឆ្នាំ​២០១៣ ​​អ្នកទោស​ចំនួន​២៤០០​​នាក់​ត្រូវបាន​គេប្រហារ​ជីវិត​។ ​ប៉ុន្តែ​បើ​ប្រៀប​​​នឹងឆ្នាំ២០១២ "​ចំនួន​អ្នក​ទោស​ដែល​ត្រូវ​បាន​គេ​ប្រហារជីវិត បាន​ថយកំរិត​តែ​​ ​២០%​ ​​ប៉ុណ្ណោះ ផ្ទុយទៅវិញ បើប្រៀប​នឹង​ឆ្នាំ​២០០២ ​វិញ អ្នកទោស​​ដែល​ត្រូវ​គេ​ប្រហារ​​ជីវិត​មានរហូត​ដល់ទៅ​ ១,២០០០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ