អានតួអត្ថបទ
ចិន

ទីក្រុង​ប៉េកំាង​កំពុង​បន្ត​រងគ្រោះ​ដោយ​ផ្សែងពុល​ក្រាស់ក្រែល​ក្នុង​បរិយាកាស

នៅ​ថ្ងៃ​ពុធ ទី៣០ មករា​នេះ រដ្ឋអំណាច​ទីក្រុង​ប៉េកំាង​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់ក្នុង​ទីក្រុង​កុំឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន បើ​មិន​ចំា​បាច់​ទេ។ មូលហេតុ មក​ពី​មាន​វត្តមាន​ផ្សែងពុល​យ៉ាង​ក្រាសក្រែល​នៅ​ក្នុង​បរិយាកាស។ ខណៈ​នេះ រដ្ឋអណាច​បាន​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់។

ទីក្រុង​ប៉េកំាង​កំពុង​បន្ត​រងគ្រោះ​ដោយ​ផ្សែងពុល​ក្រាស់ក្រែល​ក្នុង​បរិយាកាស
ទីក្រុង​ប៉េកំាង​កំពុង​បន្ត​រងគ្រោះ​ដោយ​ផ្សែងពុល​ក្រាស់ក្រែល​ក្នុង​បរិយាកាស REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

តំាង​តែ​ពី ៣ថ្ងៃ​មក​ហើយ ដែល​ប្រជាពលរដ្ឋ​រស់​ក្នុង​ទីក្រុង​ប៉េកំាង​ពិបាក​ដកដង្ហើម​ដោយសារ​កង្វះ​ខ្យល់អុកស៊ីសែន។ កង្វះ​ខ្យល់អុកស៊ីសែន​មក​ពី​បរិយាកាស​ក្នុង​ទីក្រុង​កំពុង​គ្របដណ្តប់​ដោយ​ផ្សែងពុល​យ៉ាង​ក្រាសឃ្មឹក។ ជាមួយ​នឹង​វត្តមាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជា ២០លាននាក់ និង​វត្តមាន​រថយន្ត​ជាង ៥លានគ្រឿង ទីក្រុង​ប៉េកំាង​បាន​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​ជា​ច្រើន​ដង​មក​ហើយ​នៅ​ក្នុង​ខែ​មករា​នេះ។

ក៏​ដូច​ជា​សព្វ​មួយ​ដង រដ្ឋណាច​ក្រុង​ប៉េកំាង​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន ប្រសិន​បើ​មិន​ចំា​បាច់​ទេ ពិសេស​កូនក្មេង មនុស្ស​ចាស់ អ្នក​ដែល​មាន​បញ្ហា​សុខភាព និង​អ្នក​ដែល allergie នឹង​ផ្សែងពុល។ ទន្ទឹម​គ្នា​នេះ គេ​សង្កេត​ឃើញ​ជា​រួម​ថា ប្រជាពលរដ្ឋ​ក៏​បាន​យកចិត្តទុកដាក់​ប្រយ័ត្នប្រយែង​ដោយ​ខ្លួន​ឯង​ដែរ ដូច​យ៉ាង​ពាក់​ម៉ាស់​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ក្រៅ​នៅ​តាម​ផ្លូវ ឬ​មួយ​ក៏​អង្គុយ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ជា​ដើម។

កាល​ពី​ថ្ងៃ​អង្គារ ទី២៩ មករា​ម្សិលមិញ រដ្ឋអំណាច​ក្រុងប៉េកំាង​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ប្រកាស​ផ្អាកដំណើរការ​ជា​​បណ្តោះអាសន្ន​នូវ​រោងចក្រ​ចំនួន ១០៣រោងចក្រ និង​បិទទ្វារ​កន្លែង​ចតឡាន​ចំនួន ៣០% សម្រាប់​រថយន្ត​ផ្លូវការ។ យ៉ាង​ណា​ក៏​ដោយ វិធានការ​ទំាង​នេះ​នៅ​តែ​មិន​អាច​កាត់​បន្ថយ​កម្រិត​អត្រា​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស​ទេ។ យោង​តាម​ស្ថានទូត​អាមេរិក​ប្រចំា​ក្រុងប៉េកំាង​ដែល​បាន​ធ្វើ​ការ​វាស់វែង​កម្រិត​អត្រា​ផ្សែងពុល​ក្នុង​បរិយាកាស​ដោយឡែក​របស់​ខ្លួន​ឲ្យ​ដឹង​ថា អត្រា​ផ្សែងពុល​នៅ​រសៀល​ថ្ងៃពុធ​នេះ​បាន​ឡើង​ដល់​កម្រិត​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត។

ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​ក្នុង​លោក និង​ក៏​ជា​ទីផ្សារ​រថយន្ត​ចំណាត់ថ្នាក់​ទី១ ដែរ​នោះ ចិន​កំពុង​ប្រឈមមុខ​​នឹង​បរិយាកាស​របស់​ខ្លួន​ដែល​បាន​និង​កំពុង​ទទួល​ការ​គំរាមកំហែង​ដោយ​ផ្សែងពុល​របស់​រោងចក្រ សហគ្រាស និង​ចរាចរណ៍​របស់​រថយន្ត​ណែនណាន់​តាន់តាប់​​នៅ​តាម​ដងផ្លូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ