អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច បង្ហាញ​ការ​ឯកភាព​គ្នា លើ​ផល​ប្រយោជន៍​រួម​របស់​កម្មករ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ ទើប​តែ​​បាន​ឯកភាព​គ្នា​ ក្នុង​ការ​បង្កើត​ច្បាប់​​ថ្មី​មួយ ​ដើម្បី​គ្រប់គ្រង​ការ​ជួល​ផ្ទះ។ ច្បាប់​ថ្មី​នេះ គឺ​សំដៅ​ការពារ​ផល​ប្រយោជន៍​អ្នក​ជួល​ និង​ម្ចាស់​ផ្ទះ ​ដើម្បី​ចៀស​វាង​ការ​ខាត​បង់​ផល​ប្រយោជន៍​ដល់​ភាគី​ណា​មួយ​។ ប៉ុន្តែ​តាមរយៈ​ច្បាប់​ថ្មី​នេះ គេ​ប្រាកដ​ណាស់​ថា ផល​ប្រយោជន៍​ជា​ច្រើន នឹង​ធ្លាក់​ទៅ​លើ​ដៃ​កម្មករ​ បន្ថែម​លើ​គោល​នយោបាយ​បញ្ចុះ​តម្លៃ​ទឹក​-​ភ្លើង ដែល​រដ្ឋាភិបាល កំពុង​អនុវត្តន៍​ ដោយ​មាន​ការ​រួម​ចំណែក​ពី​ខាង​គណបក្ស​ប្រឆាំង​ផង​នេះ​។

មេដឹកនាំគណបក្ស​ជាប់ឆ្នោតទាំងពីរ។
មេដឹកនាំគណបក្ស​ជាប់ឆ្នោតទាំងពីរ។ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ