អានតួអត្ថបទ
បទយកការណ៍

លោក សុខ គឹមស្រ៊ុន ជន​ពិការ​ជើង​ទាំង​ពីរ​មិន​សុខ​ចិត្ត​សុំ​ទាន​គេ​ដើម្បី​រស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ចំនុច​ភ្លើងស្តុប​កាណាឌីយ៉ា តាម​បណ្តោយ​មហា​វិថី​ព្រះមុនីវង្ស គេ​សង្កេតឃើញ​មាន​វត្តមាន​​មនុស្ស​ក្មេង ចាស់ ជាច្រើន​នាក់ ជា​អ្នកសុំទាន អ្នកលក់​ផ្កា ឬ​លក់​របស់របរ​ផ្សេងៗ​ទៀត។ នៅ​ទី​នោះ គេ​ក៏​តែងតែ​ឃើញ​វត្តមាន​បុរស​ពិការ​ជើង​ទាំងពីរ​មួយរូប​ ជិះ​លើ​រទេះរុញ​ធ្វើដំណើរ​លក់​ផ្លែ​ពុទ្រា ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ​ផងដែរ នៅ​ពេល​ភ្លើងស្តុប​លោត​ពណ៌​ក្រហម​ម្តងៗ។ ទោះបីជា​គាត់​ពិការ​ជើង​ដើរ​មិន​រួច​យ៉ាងណាក្តី ក៏​បុរស​វ័យ​ជាង​៣១​ឆ្នាំ​ម្នាក់​នោះ និយាយ​ថា លោក​មិន​ព្រម​លើក​ដៃ​សុំ​ប្រាក់​គេ​ដើម្បី​រស់​នោះ​ឡើយ។ ដោយ​ធ្លាក់​ខ្លួន​ពិការ​តាំង​ពី​អាយុ ១០ឆ្នាំ​មក​ម្ល៉េះ លោក សុខ គឹម​ស្រ៊ុន បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​នៅក្នុង​ជីវិតកូនអ្នកក្រ​​​ហើយ​ពិការ​ទៀត​នោះ។ 

លោក សុខ គឹម​ស្រ៊ុន បុរស​ពិការ​ជើង​ទាំងពីរ​ម្នាក់ ដែល​រុញរទេះ ដើរលក់​ពុទ្រា នៅភ្លើង​ស្តុបកាណាឌីយ៉ា
លោក សុខ គឹម​ស្រ៊ុន បុរស​ពិការ​ជើង​ទាំងពីរ​ម្នាក់ ដែល​រុញរទេះ ដើរលក់​ពុទ្រា នៅភ្លើង​ស្តុបកាណាឌីយ៉ា RFI/Im Navin
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ