អានតួអត្ថបទ
តួកគី

លោក​អ៊ែរដូហ្កាន​​​ទាមទារ​​​​​អឺរ៉ុប​​ផ្តល់​ចម្លើយ​​អោយ​​ឆាប់រហ័ស​​ចំពោះ​​បេក្ខភាព​​តួកគី​​ជា​​សមាជិក​​​សហភាព​​អឺរ៉ុប​

ថ្ងៃពុធ​នេះ ប្រធានាធិបតី​តួកគី​បាន​ទាមទារ​អោយ​​​អឺរ៉ុប​ផ្តល់ចម្លើយ​អោយ​ឆាប់​រហ័ស ទាក់ទង​នឹង​បេក្ខភាព​របស់​តួកគី ក្នុង​ការ​ចូលជា​សមាជិក​សហភាព​អឺរ៉ុប។ ​ទន្ទឹមនេះ​ដែរ តួកគី​​បាន​ទាត់ចោល​របាយការណ៍​​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​អឺរ៉ុបដែល​លើកឡើង​ថា ​ច្បាប់តួកគី​មិនត្រឹមត្រូវ​តាមស្តង់ដាសហភាព​អឺរ៉ុប។

ប្រធានាធិបតី​តួកគី លោក Recep Tayyp Erdogan
ប្រធានាធិបតី​តួកគី លោក Recep Tayyp Erdogan REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុបបានចេញ​របាយការណ៍​ប្រចាំឆ្នាំ​ សរសរ​វាយតម្លៃ​ពី​​ដំណើរការ​ចរចា​ទាក់ទង​នឹង​ការដែល​តួកគី​​សុំចូល​ជា​សមាជិក​អឺរ៉ុប។ ​ថ្ងៃពុធ​នេះ ​លោក​អ៊ែរដូហ្កាន បាន​ដាក់សម្ពាធ​អោយ​អឺរ៉ុប​កុំបង្អង់ពេល​យូរ ក្នុង​ការងារ​វាយតម្លៃ​នេះ ដោយ​ត្រូវតែ​សម្រេចចិត្ត​ផ្តល់ចម្លើយ​អោយ​ឆាប់​រហ័ស។

ទន្ទឹមនេះ​ដែរ តួកគី​បាន​ទាត់ចោល​របាយការណ៍​​វាយតម្លៃ​នេះ ដោយលើកឡើង​ថា វា​គ្មាន​លក្ខណៈ​ស្ថាបនា​អ្វី​ទាល់តែ​សោះ។ របាយការណ៍វាយតម្លៃ​របស់​សហភាព​អឺរ៉ុប​សរសេរ​ថា ​ខ្លឹមសារ​ច្បាប់​តួកគី​មិន​សមស្រប​ជាមួយ​ស្តង់ដា​ដែល​ចូល​ជាធរមាន​ក្នុង​សហភាព​អឺរ៉ុប។ ​

ទំនាក់ទំនង​រវាង​តួកគី​និង​អឺរ៉ុប​បាន​ឈានចូល​ក្នុង​ភាព​តានតឹង​ខ្លាំង តាំងពី​ពេល​តួកគី​បោសសម្អាត​ផ្ទៃក្នុង​ក្រោយ​រដ្ឋប្រហារ​ខែកក្កដា​មក។ តួកគី​បានចាប់ខ្លួន​ប៉ូលិស ទាហាន ចៅក្រម និង​មន្ត្រី​​រដ្ឋការ​គ្រប់ជាន់ថ្នាក៉ ដល់ទៅ​ជាង​១១ម៉ឺននាក់។ ​ក្នុង​ដំណើរការ​ចរចា បេក្ខភាព​​តួកគី​ជា​សមាជិក​អឺរ៉ុប ​​​​សហភាព​អឺរ៉ុប​​វាយតម្លៃ​ថា ​តួកគី​បានដើរថយក្រោយ​ ទាក់ទង​នឹងការគោរព​ផ្នែក​​​និតិរដ្ឋ ទាក់ទង​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​ ​រឺ​សេរីភាព​នៃ​ការបញ្ចេញ​មតិយោបល់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ