បទយកការណ៍
ថៃបង្វិលលុយ១៥ភាគរយទៅឲ្យក្រុមហ៊ុនបរទេសដែលថតកុននៅ ប្រទេសថៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៧
ឧស្សាហកម្មភាពយន្តជានុយសន្ទូចរបស់វិស័យទេសចរណ៍របស់ថៃ។ ជាង១០ឆ្នាំមកហើយ ក្រសួងទេសចរណ៍ថៃ មានមុខមិនដែលខាននៅក្នុងមហោស្រពភាពយន្តអន្តរជាតិក្រុងកាន។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសថៃដែលជាទិសដៅរបស់ក្រុមហ៊ុនកុនបរទេសរួចហើយនោះ បានប្រើនយោបាយទាក់ទាញបន្ថែមទៀត ដោយសម្រេចបង្វែរលុយប្រមាណ ពី១៥ ទៅ ២០ភាគរយនៃថវិកាចំណាយសរុបនៃការផលិតកុន ទៅឲ្យក្រុមហ៊ុនផលិតកុនបរទេសដែលថត ជួលប្រើបុគ្គលិកថៃ ឬធ្វើកុនដែលឃោសនាឲ្យប្រទេសថៃ។