អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេចក្តីថ្លែងការណ៍​របស់​ម៉ូស្គូ ក្នុង”ទិវាអ្នកការទូតរុស្ស៊ី“ ថ្ងៃ ១០ កុម្ភៈកន្លងទៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ ១០ កុម្ភៈកន្លងទៅ ជា “ ទិវាអ្នកការទូតរុស្ស៊ី”។ ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បានធ្វើសេចក្តីថ្លែងការណ៍ អំពីការទូតរុស្ស៊ី នៅក្នុងលោក ដោយសង្កត់ធ្ងន់ ទៅលើគំនាបពីខាង សរអា។ ក្នុងសារអបអរ របស់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក៏មានលើកឡើង អំពី ឧបការគុណអ្នកការទូតរុស្ស៊ី ដែលចេះការពារយ៉ាងស័ក្តិសម ផលប្រយោជន៍ជាតិ។ ការទូតរុស្ស៊ី បាន ប្រសូតមក ក្នុងឆ្នាំ​ ១៥៤៩ ហើយបច្ចុប្បន្ន រុស្ស៊ី មានចំណងការទូត ជាមួយ ១៩០ រដ្ឋ ដោយពីក្នុងនោះ មានស្ថានទូត ប្រចាំនៅតាម ១៤៤ ប្រទេស បូកទាំងនៅ រាជធានីភ្នំពេញ។ ។ ជាមួយព្រះរាជាណាចក្រ កម្ពុជា សហព័ន្ធរុស្ស៊ី បានតាំង ទំនាក់ទំនងការទូត កាលពី ៦២ ឆ្នាំមុន។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergueï Lavrov
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergueï Lavrov REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

រដ្ឋភាគច្រើននៅក្នុងលោក ចាត់ទុករុស្ស៊ី ជា អ្នកធានាតាមច្បាប់ធម្មជាតិ ដល់ ស្ថិរភាពពិភពលោក ជា អ្នកការពារគោលការណ៍គន្លឹះៗនៃទំនាក់ទំនងអន្តររដ្ឋ បែបយ៉ាង ឧត្តមភាពនៃច្បាប់អន្តរជាតិ , តួនាទី គ្របដណ្តប់របស់អង្គការសហប្រជាជាតិ , សមភាពអធិបតេយ្យនៃរដ្ឋនិមួយៗ , ការគោពលក្ខណៈពីដើម កំណើតរបស់ប្រជាជន , គោរពសិទ្ធិរបស់គេ កំណត់ដោយខ្លួនឯងមាគ៏ាអភិវឌ្ឍន៍” -សេចក្តីនេះ ថ្លែង ដោយ លោក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ក្នុងសារជូនពរ ទៅកានបណ្តាសហសេវិក ក្នុងឱកាស “ទិវាអ្នកការទូតរុស្ស៊ី” ថ្ងៃ ១០កុម្ភៈ។លោក ឡាវ្រ៉ូវ កត់សម្គាល់ថា ៖

-សព្វថ្ងៃ រុស្ស៊ីពង្រីក “ កិច្ចសហប្រតិបត្តិការស្ថាបនា ក្នុងទ្រង់ទ្រាយប្លែកៗបំផុត ជាមួយដៃគូបរទេស ច្រើន ឥតគណនា នៅតាមគ្រប់ទ្វីបទាំងអស់ ដោយជំរុញដល់ការបង្កើតបុរេលក្ខណៈអនុគ្រោះ សម្រាប់ការ អភិវឌ្ឍន៍ផ្ទៃក្នុងប្រទេសប្រកបដោយថាមវន្ត” ព្រមទាំងច្រានឲ្យបានទៅមុខ របៀបវារៈណាដែលស្ថាបនា ឆ្ពោះទៅ” បង្រួបបង្រួមការខំប្រឹងប្រែងរបស់សហគមន៍ពិភពលោកទាំងមូល នៅពីមុខការគម្រាមភេរវនិយម និង ការគម្រាមផ្សេងៗទៀតនៅក្នុងលោក”។តាមជំនឿជឿជាក របស់ប្រមុខការទូតរុស្ស៊ី ៖

-គោលជំហរម្ចាស់ការណ៍របស់រុស្ស៊ី ក្នុងកិច្ចការពិភពលោក ដែលឆ្លើយស្របនឹងផលប្រយោជន៍ជាតិ គឺ ផ្អែកលើ ការគាំទ្ររបស់សង្គមរុស្ស៊ី។

ថ្លែងក្នុងសម័យប្រជុំ ដ៏ឧឡារឹកឧទ្ទិសដល់ទិវាអ្នកការទូតរុស្ស៊ី លោករដ្ឋមន្ត្រីការបរទេស ឡាវ្រ៉ូវ បាន ចង្ងុលឲ្យឃើញពី គំនាប សរអា មកលើរុស្ស៊ី ដោយថ្លែងថា ៖ រលកឃោសនាប្រឆាំងរុស្ស៊ី ផ្លុំបញ្ឆេះដោយ ក្រុងវ៉ាស៊ីនតោន ក្លាយជា កម្មវត្ថុដែលត្រូវគេនិយាយ នៅ គ្រប់ទិសទីនិងគ្រប់កាលៈទេសៈ ហើយរីករាល ដាល ដល់ទ្រង់ទ្រាយធំហួសមិនធ្លាប់មានពីមុនៗ។ គោលដៅ នៃរលកឃោសនានេះ គឺ សាកល្បង ម្តងហើយម្តងទៀត ប្រែរុស្ស៊ី ទៅជា” ប្រទេសសម្រាប់ខ្លបត្រចៀកតាម” ។ ការប៉ុនប៉ងបែបនេះ បានធ្លាក់ ក្នុងបរាជ័យទៅហើយ។ បង្ខាំងប្រទេសរុស្ស៊ី ឲ្យនៅឯកោ , បង្ខំរុស្ស៊ីឲ្យបោះបង់គោលការណ៍របស់ខ្លួន , ដោះស្រាយបញ្ហារបស់ខ្លួនដោយកេងលើ ផលប្រយោជន៍របស់រុស្ស៊ី គឺមិនអាចទៅរួចសោះឡើយ។

ប្រមុខការទួតរុស្ស៊ី កត់សម្គាល់តមកទៀត ៖

-លោកខាងលិច ដែលព្រួយកង្វល់នឹងការបាត់បង់ឥទ្ធិពលខ្លួន កំពុងខំប្រឹងតាមគ្រប់មធ្យោបាយទាំងអស់ រក្សាទុក អនុត្តរភាពខ្លួន ហើយរាំងរាដល់ ដំណើរជាសត្យានុម័តខាងកកើតឡើងជា សណ្តាប់ធ្នាប់ថ្មី ពហុប៉ូលនៅក្នុងលោក , ទប់ដំណើរអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលកម្លាំងថ្មីៗនៅ ក្នុងលោក បូកទាំង រុស្ស៊ី ដែលជាមជ្ឈមណ្ឌលមួយបែបនេះ។ លោក រដ្ឋមន្ត្រី ឡាវ្រ៉ូវ បន្ថែមថា ៖

-សហព័ន្ធរុស្ស៊ី ក្នុងប្រវត្តិខ្លួន រមែងប៉ះទង្គិចនឹងការគម្រាមពីក្រៅ “ ដែលតែងត្រូវបានជំនះ យ៉ាងជោគជ័យ ដោយ ការទូតជាតិ-ការទូតរុស្ស៊ី។

ក្នុងសម័យប្រជុំនោះ អ្នកការទូតកំពូលរុស្ស៊ី បានអានសារអបអរ ពីសំណាក់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ផ្ញើជូន បណ្តាសហការីនៃក្រសួងការបរទេសរុស្ស៊ី និង ពួកអ្នកការទូតជើងចាស់រុស្ស៊ីដែលចូលនិវត្តន៍ ទៅហើយ វត្តមានក្នុងសម័យប្រជុំដ៏ឧឡារឹកនោះ ឧទ្ទិស ទិវាអ្នកការទូតរុស្ស៊ី ដែលមានខ្លឹមសារដូចតទៅ ៖

-ក្នុងប្រវត្តិជាច្រើនសតវត្សនៃការទូតរុស្ស៊ី មានមិនតិចទេទំព័រដ៏ត្រចះត្រចង់ និង ឈ្មោះដ៏រុងរឿង ដែល ញ៉ាំងឲ្យប្រទេសជាតិមានមោទនភាព ហើយបច្ចុប្បន្ន ដោយពឹងផ្អែកលើប្រពៃណីដ៏ល្អនៃអតីតកាល បណ្តា សហការីនៃក្រសួងការបរទេសរុស្ស៊ី បន្តការពារផលប្រយោជន៍ជាតិខ្លួន។ ស្ថានការណ៍អន្តរជាតិ វិវឌ្ឍដោយ សាំញ៉ាំក្រៃ ប៉ុន្តែទោះបីមានការលំបាកជាក់ស្តែងក្តី ក៏ អស់លោកកំពុងធ្វើការងារយ៉ាងច្រើន ដើម្បីធានា ឲ្យ មាន លក្ខណៈនយោបាយក្រៅប្រទេសដ៏អនុគ្រោះ សម្រាប់ការអភិវឌ្ឍនសង្គម-នយោបាយផ្ទៃក្នុងរុស្ស៊ី បាន ជាប់លាប់ ហើយការពារយ៉ាងសកម្មសិទ្ធិ ប្រជាពលរដ្ឋរុស្ស៊ី និង សិទ្ធិជនរួមឈាមរុស្ស៊ីរស់នៅក្រៅប្រទេស។

លោកប្រធានាធិបតី​ ពូទីន ទាក់ទាញស្មារតីអ្នកការទូតរុស្ស៊ីថា “ នៅពីមុខគ្រឹះស្ថានការទូតរុស្ស៊ី នៅបរទេស ឥឡូវចោទជ្រងោង គឺភារកិច្ចធំធេងខាងរៀបរយ សហប្រតិបត្តិការស្មើភាពមែនពិត ដែលនាំជា គុណ ប្រយោជន៍ទៅវិញទៅមក ជាមួយគ្រប់ដៃគូទាំងអស់។ ដូចមុនដដែល ក្នុងចំណោមអាទិភាព គឺការរក្សាទុក តួនាទីគន្លឹះ របស់ អង្គការសហប្រជាជាតិ ក្នុងកិច្ចការពិភពលោក , ការប្រមូលផ្តុំកម្លាំងសហគមន៍អន្តរជាតិ សម្រាប់ប្រយុទ្ធទល់នឹង ភេរវនិយមអន្តរជាតិ, ការពង្រឹងគ្រឹះមូលដ្ឋានទាំងអម្បាលម៉ាន នៃ ស្ថិរភាព យុទ្ធសាស្ត្រ និង របបមិនសាយភាយ អាវុធប្រល័យរង្គាល។

អំពី ទិវាការទូតរុស្ស៊ី ថ្ងៃ១០ កុម្ភៈ

-កាលបរិច្ឆេទ ១០ កុម្ភៈ នៃបុណ្យការទូតរុស្ស៊ី ត្រូវបានចាត់តាំងឡើង មិនមែនចៃដន្យទេ។ ដ្បិតពិតជា ថ្ងៃនេះឯង ដែល ក្នុងឆ្នាំ ១៥៤៩ ស្តេច មានឋានៈជា Tsar ទី១ ព្រះចៅ Ivan le Terrible បានចេញ ក្រិត្យស្តីអំពី ទំនាក់ំ ទំនងការទូត។ កាលណោះ ត្រូវបានតែងតាំងជា ប្រមុខការទូតរុស្ស៊ីដំបូង គឺលោក Ivan Viskovatov ដែល ជាមន្ត្រីស្មៀនសំណេរ របស់ស្តេច។ ប៉ុន្តែ ដោយមកពីគាត់មិនសូវយកចិត្តទុកដាក់ នឹងកិច្ចការនេះ មិនយូរ ប៉ុន្មានក្រោយមក ក៏ត្រូវបានជំនួស ដោយ លោក Andrei Vassiliev

-ស្របនឹងក្រិត្យលេខ ១២៧៩ ចេញថ្ងៃ ៣១ តុលា ឆ្នាំ ២០០២ ដោយ លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី ពូទីន ទិវា ១០ កុម្ភៈត្រូវចាត់ទុកជា ទិវាអ្នកការទូតរុស្ស៊ី ដែលជាបុណ្យអាជីវកម្ម របស់ រាល់នរណាដែល ធ្វើការ ក្នុងវិស័យការទូតរុស្ស៊ី ប៉ុន្តែ មិនមែនជា ថ្ងៃឈប់សម្រាកឡើយ។ ​​

បច្ចុប្បន្ន សហព័ន្ធរុស្ស៊ី មានចំណងការទូត ជាមួយ ១៩០ រដ្ឋ ដោយពីក្នុងនោះ មានស្ថានទូត ប្រចាំនៅតាម ១៤៤ ប្រទេស។ ចំណែក ប្រចាំនៅរដ្ឋធានីរុស្ស៊ី គឺមានស្ថានទូតបរទេស ចំនួន ១៥៩ ប្រទេស បូកទាំង ស្ថានទូតកម្ពុជា។ ។ ជាមួយព្រះរាជាណាចក្រកម្ពុជា រុស្ស៊ី បានតាំង ទំនាក់ទំនងការទូត គឺ នៅថ្ងៃ ១៣ ឧសភា ឆ្នាំ ១៩៥៦ ដោយមានស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ