អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

ទស្សនកិច្ចរយៈពេលបីថ្ងៃ នៃ ប្រមុខការទូតស៊ីរី នៅរុស្ស៊ី

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ចនេះ ដែលបាន​ចាប់ផ្តើម​ថ្ងៃ អាទិត្យ ម្សិលមិញ លោករដ្ឋមន្ត្រី ការបរទេស​ស៊ីរី Walid Mouallem ដោយសង្ឃឹម ទទួល​ការគាំទ្រ​ពីម៉ូស្គូ ថ្ងៃ២៩ មិថុនា បាន ពិភាក្សា នៅ​ក្រុង​ម៉ូស្គូ ជាមួយសមភាគី​រុស្ស៊ី លោក Serguei Lavrov អំពី ដំណើរ​វិវឌ្ឍន៍​ទៅនៃ ស្ថានការណ៍ នៅ​ស៊ីរី និងជុំវិញ​ប្រទេស​អារ៉ាប់ នេះ ក្នុងបរិបទ​នៃ​ការប្រយុទ្ធ​ទល់​នឹង​អង្គការ ”រដ្ឋអ៊ីស្លាម” និង​ប្រាកដ​ណាស់ ជុំវិញ​បញ្ហា​គន្លឹះៗ នៃ ទំនាក់ទំនង​ទ្វេ​ភាគី លើ​វិស័យ​ប្លែកៗ - ដំណឹងនេះ ប្រកាសដោយ​ក្រសួង​ការបរទេស​រុស្ស៊ី។ 

រដ្ឋមន្រ្តីការបរទេស​ស៊ីរី (ឆ្វេង) និង​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី នៅ​ទីក្រុង​ម៉ូស្គូ ថ្ងៃ​អាទិត្យ ទី ២៩ មិថុនា
រដ្ឋមន្រ្តីការបរទេស​ស៊ីរី (ឆ្វេង) និង​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី នៅ​ទីក្រុង​ម៉ូស្គូ ថ្ងៃ​អាទិត្យ ទី ២៩ មិថុនា © REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

បទ​អត្ថាធិប្បាយ​របស់ក្រសួងការ​បរទេស​រុស្ស៊ី លើកឡើង​ថា នាពេលចុងក្រោយ ក្រុម​ភេរវនិយម នៃអង្គការ ”រដ្ឋអ៊ីស្លាម” ចេះតែសាកល្បង​វាត នៅលើដែនដី​ស៊ីរី គឺតំបន់​ក្រោម ឥទ្ធិពល​ខ្លួន។ សាធារណជន​ពិភពលោក ដឹងឮ ដោយក្តីព្រួយបារម្ភ​មែនទែន ដំណឹងស្តី​អំពីការ ចាប់យក​បាន​ដោយក្រុម​នេះ គឺ បុរី Palmir សម្បូណ៌​ដោយ បេតិកភ័ណ្ឌ​ពិភពលោក ដែល ស្ថិតនៅ​ក្នុង បញ្ជីរបស់អង្គការ UNESCO។

ហើយ​បន្ទាត់​ជាគោលការណ៍ ប្រកាន់​យកដោយ ថ្នាក់ដឹកនាំ​រុស្ស៊ី គឺ” គាំទ្រ​ដល់ អធិបតេយ្យ ឯកភាព និងបូរណភាព​ដែនដី សាធារណរដ្ឋ​អារ៉ាប់​ស៊ីរី ។ តាមយោបល់​ម៉ូស្គូ ដំណោះស្រាយ ជម្លោះផ្ទៃ ក្នុង​ស៊ីរី មានច្រកចេញ​តែមួយគត់ គឺ តែតាមមធ្យោបាយ​នយោបាយ និង ការទូត។

 
ក្រុងម៉ូស្គូ​កត់សម្គាល់​ថា ក្នុងបរិបទ​នៃ​ការប្រឈមទល់​នឹង ភេរវនិយម​អន្តរជាតិ លុះកន្លងផុតទៅ ជាងមួយឆ្នាំ ក្រោយពីមាន​បង្កើតបាន​ជា អ្វី​ដែល​ហៅថា “ សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​រដ្ឋអ៊ីស្លាម” បន្ទុកធ្ងន់​ជាងគេ ដូចមុន​ដដែល គឺធ្លាក់លើ​ស្មា នៃកងទ័ព​ស៊ីរី និងកងសេនាជន​គួដ។ មូលហេតុ មកពី​ពួកដៃគូ នៅ​បស្ចិមលោក បន្តអនុវត្ត “ ស្តង់ដារ ទ្វេបែប “ គឺ ៖ មួយ សម្រាប់​គ្នាឯង មួយទៀត សម្រាប់គ្នាគេ ដោយធ្វើថ្លង់ ធ្វើខ្វាក់ ចំពោះបទដ្ឋាន​នៃ​ច្បាប់អន្តរជាតិ​ខាងប្រឆាំង ​​ភេរវនិយម ហើយ ប្រកែក​ដាច់​អហង្ការ ពុំព្រម​សហការ​ជាមួយ រដ្ឋាភិបាល​ស៊ីរី។

នាកិច្ចចរចា នៅម៉ូស្គូ លោករដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី Serguei Lavrov និង លោកប្រមុខការទូត ស៊ីរី Walid Mouallem បានពិភាក្សា​យ៉ាងល្អិតល្អន់ ទៅលើបញ្ហា​ដែល​ត្រូវបំពេញ ជាក់លាក់មែន តាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប. លេខ ២១៧០ , ២១៧៧ និង ២១៩៩ ដោយ គ្រប់តែ​សាមីភាគី​អន្តរជាតិ និង​ សាមី​ភាគីតំបន់ ដែលពាក់ព័ន្ធ​នឹង​វិបត្តិ​នៅស៊ីរី។

បានស្ថិត ក្នុងរង្វង់នៃ ការយក​ចិត្តទុកដាក់ របស់​ប្រមុខ​ការទូត ប្រទេសទាំងពីរ ក៏​ទាំង​ភារកិច្ច ត្រូវ ស្តារ​ឡើងវិញ អភិក្រម​នៃ​កិច្ចចរចា រវាង​គ្រប់តែ​សាមីភាគី​ស៊ីរីផ្ទាល់ ដើម្បីរកច្រកចេញពី វិបត្តិ ក្នុងប្រទេស​នេះ ដោយសន្តិវិធី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ