អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្នុង​បវេសន​កាល​ឆ្នាំ​សិក្សា ​នរណា​ក៏​និយាយ​ពី​ការ​អប់​រំ​ដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្រាប់​បវេសន​កាល​ថ្មី ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា​ វិស័យ​អប់រំ​ «​នៅ​តែ​ជា​អាទិភាព​មួយ»​ សម្រាប់​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ចជាតិ។ ​ក្នុង​សារ​ចុះ​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ លោក​ ហ៊ុន សែន​ ចាត់​ទុក​ថា ​ការ​អប់រំ​គឺ​«ជា​មូល​ដ្ឋាន​នៃ​ការ​ផ្លាស់​ប្តូរ ​និង​ជា​ជវភាព​ [ពោល​គឺ​សន្ទុះ] នៃ​ការ​រីក​ចម្រើន» សម្រាប់​កម្ពុជា​ ដែល​នឹង​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ ​ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ពី​ការ​កែលម្អ​គុណភាព​អប់រំ​គ្រប់​កម្រិត​ តាម​រយៈ​ការ​បន្តឹង​ការ​ប្រឡង​ ការ​ពង្រីក​ធនធាន​គ្រូ​បង្រៀន ​ការ​កែ​កម្មវិធីសិក្សា ​ការ​ពង្រឹង​អភិបាល​កិច្ច​ និង​ការ​សម្រួល​ការ​សិក្សា​ជា​ដើម​ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​មាន​សក្តានុ​ពល​ពិត​។ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក៏​មាន​មតិ​អំពី​ការ​អប់​រំ​ដែរ។

វិស័យ​អប់រំដែល​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស​ដើម្បីកសាងជាតិទៅជំនាន់ក្រោយ​កំពុងស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​មាំទាំឡើយ​។
វិស័យ​អប់រំដែល​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស​ដើម្បីកសាងជាតិទៅជំនាន់ក្រោយ​កំពុងស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​មាំទាំឡើយ​។ © សុវណ្ណារ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ