អានតួអត្ថបទ
បទយកការណ៍

បង​ប្អូន​វីរនារី​ខ្មែរ ​ស៊ន សៀវ​ម៉ី​ ចូល​លេង​កីឡា​ពី​ដំបូង​ដើម្បី​ដូរ​បាយ​ហូប

ចុះផ្សាយ​នៅ​ថ្ងៃ៖

វីរនារី​កម្ពុជា ​កញ្ញា ស៊ន សៀវ​ម៉ី​ ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​ប្អូន​បង​របស់​គាត់​៦​នាក់ ​ហើយ ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​នោះ ​មាន​បីនាក់​ជា​កីឡាករ។​ កីឡាករ​ត្រកូល​ស៊ន ​ដែល ​គេ​ស្គាល់​ឈ្មោះ​ច្បាស់​នោះ ​គឺ​កីឡាការិនី​តេក្វាន់ដូ​ ស៊ន ​ដាវីន​ និង ​ស៊ន សៀវម៉ី។​ បង​ប្អូន​ស្រី ​ពីរ​នាក់​នេះ ​បាន​ចូល​ហាត់​តេក្វាន់ដូ​នៅ​ក្រោយ​ពេល​ដែល​បង​ប្រុស​របស់​គេ​ម្នាក់​ ឡើង​ វាយ​ប្រដាល់​ដើម្បី​យក​ប្រាក់​ទិញ​អង្ករ។ ​មិន​ខុស​គ្នា ​ទាំង​ស៊ន​ ដាវីន​ និង​ ស៊ន សៀវម៉ី​ មាន ​ដើម​ហេតុ​ចូល​លេង​កីឡា ​គឺ​ដើម្បី​ក្រពះ​ដូចគ្នា​ ពីព្រោះ​ពួក​គេ​ជា​កូន​កំព្រា​ឳពុក។ 

វីរនារីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី
វីរនារីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី @បណ្តាណសង្គម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ