អានតួអត្ថបទ
បទយកការណ៍

កម្ពុជា​បង្ហាញ​សក្តានុពល​ក្នុង​វិស័យ​ភាពយន្ត​នៅ​ក្រុង​កាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហោស្រព​ភាពយន្ត​កាន​បាន​ចូល​ដល់​ថ្ងៃទី ៦ ដោយ​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​អ៊ីតាលី របស់​សមិទ្ធិករ​ Paolo Serrento មាន​ចំណង​ជើង​ថា Grande Belleza និង​ខ្សែ​ភាព​ដែល​គេ​រង់ចាំ​បំផុត មាន​ចំណង​ជើង​ថា Behind Candelabra របស់​សមិទ្ធិករ​ Sleven Soderbergh។ ភាពយន្ត​ដែល​ដក​ស្រង់​តាម​ដំណើរ​ជីវិត​ពិត​របស់​សិល្បករ​អាមេរិក​ (មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា) ​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ Liberace។ ចំណែក​កម្ពុជា​ក៏​កំពុង​បន្ត​បង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​សិល្បៈ​ទី​៧​នេះ​ដែរ។ ក្រៅ​ពី​ការ​ចូល​ប្រកួត​ប្រជែង​​ដណ្តើម​ពាន​រង្វាន់​មហាស្រព​ភាពយន្ត​លើក​ទី៦៦ កម្ពុជា​ឆ្នាំ​នេះ​បាន​បង្ហាញ​វត្តមាន​យ៉ាង​សកម្ម តាម​រយៈ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា មជ្ឈមណ្ឌល​បណ្តុះបណ្តាលជំនាញ​​ភាពយន្ត​ឱ្យ​ក្រលេក​មើល​កម្ពុជា- ទឹកដី​​ដែល​អាច​​មាន​​សក្តានុពល​ផ្នែក​ទេសចរណ៍​ភាពយន្ត។ កម្មវិធី​ជួបជុំ​សមិទ្ធិករ​វ័យ​ក្មេង​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ម្សិលមិញ នៅ​ក្នុង​ស្តង់​នៃ​Cinéma du Monde នា​ទីក្រុងកាន។

ភាពយន្ត​រឿង « Behind The Candelabra » របស់​សមិទ្ធិករ​ Steven Soderbergh​ ក្នុង​ទីក្រុង​កាន ប្រទេស​បារំាង ឆ្នំា ២០១៣
ភាពយន្ត​រឿង « Behind The Candelabra » របស់​សមិទ្ធិករ​ Steven Soderbergh​ ក្នុង​ទីក្រុង​កាន ប្រទេស​បារំាង ឆ្នំា ២០១៣ HBO Films
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ