នាទីយល់ដឹងអំពីច្បាប់ និងជំនួញ
តើអ្នកបង្កើតមុខជំនួញថ្មីអាចទៅខ្ចីលុយពីធនាគារមករកស៊ីបានដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់
ការសិក្សាទីផ្សារ និងការរៀបចំផែនការអាជីវកម្ម គឺជាគន្លឹះនៃជោគជ័យក្នុងការធ្វើជំនួញ។ ក៏ប៉ុន្តែ កត្តាដ៏សំខាន់មួយទៀត គឺដើមទុន។នៅក្នុងបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ដើមទុនក្នុងការការបង្កើតមុខជំនួញភាគច្រើនបានមកពីប្រាក់កម្ចី ធនាគារ។ ជាទូទៅ នៅក្នុងប្រទេសទាំងនេះ ឲ្យតែអ្នកណាម្នាក់មានគំនិតល្អ មានផែនការអាជីវកម្មត្រឹមត្រូវ ទីផ្សារមានសក្តានុពល ធនាគារមិនខ្លាចនឹងផ្តល់ឥណទាន ដើម្បីយកទៅបើកមុខជំនួញនេះទេ។ ចុះនៅក្នុងប្រទេសកម្ពុជាវិញ?ខ្ញុំបានស្វះស្វែងរកការពន្យល់ពីសំណាក់ លោក សុខ ចន្ថា ជាមន្រ្តីធនាគារឯកជន មានបទពិសោធន៍ជាច្រើនឆ្នាំ នៅកម្ពុជា។