អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បញ្ហា​របស់​កម្មករ​កម្ពុជា​៖ បាត​ដៃ​ទី​៤​ចេញ​មុខ តែ​ដូច​ជា​យឺត​ពេល​សម្រាប់​ឆ្នាំ​២០១៤​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង បាន​បង្ក​ឱ្យ​មាន​បាតុកម្ម របស់​កម្មករ និង​ការ​បង្ក្រាប​ដោយ​អាជ្ញាធរ។ ព្រឹត្តិការណ៍​ហិង្សា នៅ​ដើម​ខែ​ម​ករា​នោះ បាន​ធ្វើ​ឱ្យ​មនុស្ស ៤​នាក់​ស្លាប់ ៣៩​នាក់​របួស និង​២៣​នាក់​ជាប់​ឃុំ។ សេចក្តី​សម្រេច នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ បាន​ដំឡើង​ប្រាក់​ខែ​ទាប​បំផុត​ឱ្យ​កម្មករ ពី​៨០​ដុល្លារ ទៅ​១០០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០១៤ ប៉ុន្តែ​មិន​បាន​រម្ងាប់​ការ​ទាមទារ​របស់​កម្មករ ដែល​ចង់​បាន​ដល់​ទៅ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ទេ។ ការ​បង្ក្រាប​ដោយ​កង​កម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ និង​លើ​វិថី​វេងស្រេង​នោះ ក៏​មិន​បាន​បញ្ចប់​ការ​តវ៉ា​របស់​កម្មករ​មួយ​ចំនួន ដែល​ជា​សមាជិក​សហជីព​ខ្លះ​ដែរ។ ផ្ទុយ​ទៅ​វិញ វិបត្តិ​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​វិស័យ​វាយនភ័ណ្ឌ កាន់​តែ​រាលដាល​ឡើង នៅ​ពេល​ដែល​សហជីព​ពិភពលោក និង​អ្នក​បញ្ជា​ទិញល្បី​ៗ បាន​ចូល​មក​ពាក់ព័ន្ធ។

កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ កាលពី​ពេល​កន្លងទៅ។
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ កាលពី​ពេល​កន្លងទៅ។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ