អានតួអត្ថបទ
អំពើពុករលួយ

អង្គការ​តម្លាភាព​អន្តរជាតិ រិះគន់​ការ​មិន​គោរព​សន្ធិសញ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឆ្លង​ប្រទេស

អង្គការ​ដើម្បី​តម្លាភាព​អន្តរជាតិ ​ដែល​មាន​ទីតាំង​ នៅ​ក្រុង​ប៊ែកឡាំង ​ទើប​បាន​ចេញ​របាយការណ៍​មួយ​ ស្តីពី​ ស្ថានភាព​គោរព​ទៅ​តាម​សន្ធិ​សញ្ញា​ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្លង​ប្រទេស ​​នៃ​ប្រ​ទេស​ហត្ថលេខី​របស់​អង្គការ ​សហ​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ តាម​រយៈ​របាយការណ៍​នេះ ​ ប្រទេស​ភាគ​ច្រើន ​មិន​បាន​គោរព​ទៅ​តាម​សន្ធិសញ្ញា ​ ដែល​បាន​កំណត់​ឲ្យ​ប្រទេស​ហត្ថលេខី​ ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឆ្លង​ប្រទេស។

ផែនទី របស់អង្គការ ដើម្បីតម្លាភាព​អន្តរជាតិ Transparency International ស្តីពីកម្រិត​អំពើ​ពុក​រលួយ​ឆ្លង​ប្រទេស​ ទូទាំងពិភពលោក
ផែនទី របស់អង្គការ ដើម្បីតម្លាភាព​អន្តរជាតិ Transparency International ស្តីពីកម្រិត​អំពើ​ពុក​រលួយ​ឆ្លង​ប្រទេស​ ទូទាំងពិភពលោក
ផ្សាយពាណិជ្ជកម្ម

អង្គការ​ដើម្បី​តម្លាភាព​អន្តរជាតិ ​មាន​បេកសកម្ម​ចាំ​ឃ្លាំមើល​ ការ​ប្រព្រឹត្តិ​របស់​ប្រទេស​សមាជិក ​សន្ធិ​សញ្ញា ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្លង​ប្រទេស ​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ អង្គការ​សហ​ប្រតិបតិ្តការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហៅ​កាត់​ថា​ OCDE

 
តាម​រយៈ​របាយការណ៍​ ប្រចាំ​ឆ្នាំ​២០១៤​នេះ ​មាន​តែ​ប្រទេស​៤​ តែ​ប៉ុណ្ណោះ ​ដែល​មាន​ពិន្ទុ​ល្អ ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឆ្លង​ប្រទេស ​ដោយ​ក្នុង​នោះ​មាន​ប្រទេស​ក្រិក ​និង​បារាំង​ ដែល​បាន​ធ្វើការ​ស៊ើប​អង្កេត ​ករណី​ពុក​រលួយ​ បាន​ច្រើន​គ្រាន់​បើ​ជាង​គេ។ ផ្ទុយ​ទៅ​វិញ​ ប្រទេស​ចំនួន ​២២ ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ ទាំង​៤១ ​មិន​បាន​ធ្វើ​ការ​ប្តឹងប្តល់ ​រឺ​ស៊ើបអង្កេត​ ស្តីពី​ករណី​ពុក​រលួយ​ឆ្លង​ប្រទេស​ សូម្បី​តែ​មួយ​ករណី​ក៏​គ្មាន​ដែរ។ ក្នុង​នោះ​មាន​ដូចជា​ រុស្ស៊ី ​ជប៉ុន ​ប្រេស៊ីល​ ប៊ុលហ្គារី ​និង​ប៊ែលហ្សិក​ ជាដើម។

របាយការណ៍​ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​ប្រទេស​ធំៗ ​៤​មាន​សហរដ្ឋ​អាមេរិក ​អាល្លឺម៉ង់​ ចក្រភព​អង់គ្លេស ​និង​ស្វីស ​ដែល​មាន​ចំណែក​ទីផ្សារ​ពាណិជ្ជកម្ម​ពិភពលោក​ ស្មើ​នឹង​ ២២% ​បាន​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឆ្លង​ប្រទេស​យ៉ាង​សកម្ម។ របាយ​ការណ៍​ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​ក៏​ឆ្លៀត​បញ្ជាក់​ផង​ដែរ​ អំពី​ផល​អាក្រក់ ​នៃ​អំពើ​ពុក​រលួយ​ឆ្លង​ប្រទេស ​ទៅ​លើ​សេដ្ឋកិច្ច​ និង​ការ​លូតលាស់​ របស់​ប្រទេស​ក្រីក្រ។

សូម​បញ្ជាក់​ថា ​សន្ធិ​សញ្ញា្ន​នេះ​ ​បាន​ចូល​ជា​ធរមាន​ កាល​ពី​ឆ្នាំ​១៩៩៩​ ដោយ​មាន​ប្រទេស​សមាជិក​អង្គការ​ OCDE ចំនួន​ ៣៤ ​បាន​ចុះ​ហត្ថលេខា ​និង​ប្រទេស​ក្រៅ​អង្គការ​នេះ ​៧​ផ្សេង​ទៀត។ ​បទ​ល្មើស​ពុក​រលួយ​ឆ្លង​ប្រទេស​ គឺ​សន្ធិសញ្ញា​នេះ ​សំដៅ​ដល់​សកម្មភាព​ផ្តល់​ជា​សំណូក​សូកប៉ាន់ ​រឺ​ការ​ស៊ី​សំណូក ​រវាង​ក្រុមហ៊ុន​បរទេស ​និង​អាជ្ញាធរ​ក្នុង​ស្រុក​ របស់​ប្រទេស​មួយ​ ដើម្បី​ទទួល​បាន​ទីផ្សារ ​រឺ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្សេងៗ ។ មាន​ក្រុមហ៊ុន​បរទស​ជា​ច្រើន ​ដែល​រកស៊ី​ផ្លូវ​កាត់ ​ហើយ​សូក​ប៉ាន់​អាជ្ញាធរ​ក្នុង​ស្រុក​ ដើម្បី​ឈរ​ជើង​ក្នុង​ទីផ្សារ​ រឺ​ទទួល​បាន​កិច្ច​សន្យា​សម្បទាន​ផ្សេងៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ