អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​សេដ្ឋ​កិច្ច​​អះ​អាង​​ថា​ កម្ពុជា​​ត្រូវ​ងាក​​មក​​ពង្រឹង​​វិស័យ​​ឧស្សាហ​កម្ម​​ធុន​ធ្ងន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​វិ​ភាគ​សេដ្ឋ​កិច្ច​បាន​អះ​អាង​ថា កម្ពុជា​ដែល​ជា​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍​និង​​មាន​សេដ្ឋ​កិច្ច​ទន់​ខ្សោយ​នោះ ត្រូវ​ងាក​មក​ពង្រឹង​វិ​ស័យ​ឧស្សាហ​កម្ម​កែ​ច្នៃ និង​ឧស្សាហ​កម្ម​ធុន​ធ្ងន់​ ​ដើ​ម្បី​ជួយ​ជម្រុញ​ខឿនសេដ្ឋ​កិច្ច​ប្រទេស និង​កែ​ប្រែ​ជីវ​ភាព​កម្មករ​និង​ពល​រដ្ឋ ខណៈ​ដែល​វិ​ស័យ​កាត់​ដេរ​នៅ​កម្ពុជា​ដែល​ជា​សសរ​ស្តម​សេដ្ឋ​កិច្ច​មួយ មិន​មែន​ជា​ខឿន​សេដ្ឋ​កិច្ច​យូ​អង្វែង​នោះ​ទេ។ ប៉ុន្តែ​អ្នក​សេដ្ឋ​កិច្ច​ដដែល​បាន​អះអាងថា​ កម្ពុជា​ត្រូវ​ការ​ជំ​នះ​​បញ្ហា​ប្រ​ឈម​ច្រើន​ តាំងពី​ធន​ធាន​មនុស្ស​ដែល​ត្រូវ​ត្រៀម​លក្ខណៈ​ជា​ស្រេច។ រដ្ឋាភិបាល​កម្ពុជា​វិញ​បាន​អះ​អាង​ថា នា​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​ត្រូវ​ការ​ទាំង​ឧស្សាហ​កម្ម​កាត់​ដេរ និង​ឧស្សាហ​កម្ម​កែ​ច្នៃ​រួម​ទាំង​ឧស្សាហ​កម្ម​ធុន​ធ្ងន់​ដើម្បី​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​របស់​ខ្លួន។ រដ្ឋា​ភិបាល​បាន​អះ​អាង​ថា គឺ​បាន​ត្រៀម​គោល​ការណ៍​ជាតិ​ច្បាស់​លាស់​ហើយ​ ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច និង​កំណត់​ទិសដៅ​ច្បាស់​លាស់​។

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត កម្ពុជា-អន្តរជាតិ ឆ្នាំ២០១២ នៅ​ភ្នំពេញ
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត កម្ពុជា-អន្តរជាតិ ឆ្នាំ២០១២ នៅ​ភ្នំពេញ RFI/Menhour Ly
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ