អានតួអត្ថបទ
កម្ពុជា

ទិវា​សិទ្ធិមនុស្ស​៖ កម្មករ និង​​សកម្មជន​​សិទ្ធិ​មនុស្ស​​ដាក់​​ញត្តិ​​ជូន​​រដ្ឋសភា​

នៅ​ថ្ងៃ​ពុធ​ទី​១០ ធ្នូ​ដែល​ជា​ទិវា​សិទ្ធិមនុស្ស​នេះ សកម្មជន​សិទ្ធិ​មនុស្ស ព្រះសង្ឃ និង​កម្មករ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភាជាតិ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ដល់​សមាជិក​រដ្ឋសភា​ដោះស្រាយ​កង្វល់​របស់​ពួកគេ។

ក្រុម​ព្រះសង្ឃ និង​សង្គមស៊ីវិល ដែល​ប្រមូល​ផ្តុំគ្នា​ ប្រារព្ធទិវាសិទ្ធិមនុស្ស​អន្តរជាតិ១០នៅមុខរដ្ឋសភាជាតិ។
ក្រុម​ព្រះសង្ឃ និង​សង្គមស៊ីវិល ដែល​ប្រមូល​ផ្តុំគ្នា​ ប្រារព្ធទិវាសិទ្ធិមនុស្ស​អន្តរជាតិ១០នៅមុខរដ្ឋសភាជាតិ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កម្មករ សកម្មជន​សិទ្ធិមនុស្ស ប្រមាណ​ជាង ៣០០០​នាក់​ដែល​រួមមាន​ទាំង​ព្រះសង្ឃ​ផង បាន​ប្រមូល​ផ្តុំគ្នា​ជា​ពីរ​ក្រុម​នៅខាងមុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​លើក​ទី​៦៦​ឆ្នាំ​២០១៤​នេះ។ 

ក្រុម​ទី​១ គឺ​ក្រុម​កម្មករ​កម្ម​ការ​នី​គ្រប់​វិស័យ ដែល​ដឹកនាំ ដោយ​លោក​អាត ធន់ និង​ក្រុមទី​ពីរ​គឺ​ក្រុម​ព្យុហយាត្រា មក​ពី​តាម​បណ្តា​ខេត្ត​ទាំង​៦ ដែល​មាន​ការ​ចូលរួម​សកម្មជន​សិទ្ធិ​មនុស្ស ដី​ធ្លី និង​ព្រះសង្ឃ។

ក្នុង​ដៃ​កាន់​បដា​សម្តែង​ក្តី​កង្វល់ និង​ការ​ទាមទារ​របស់ខ្លួន ក្រុម​កម្មករ​កម្ម​ការនី មក​ពី​គ្រប់​វិស័យ បាន​ឈរ​ច្រូងច្រាង​ស្តាប់​ការ​ថ្លែង​របស់​អ្នក​តំណាង​របស់ខ្លួន។ តំណាង​កម្មករ​នីមួយៗ បាន​ឡើង​ថ្លែង​ពី​កង្វល់​លំបាក​របស់​ខ្លួន​ម្នាក់​ម្តង។ នៅ​ចំពោះ​មុខ​គណៈកម្មការ​ទី​១ និង​គណៈកម្មការ​ទី​១០ ដែល​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុមកម្មករ។ លោក​អាត់ ធន់ បាន​អាន​ការ​ទាមទារ​ចំនួន ១២​ចំណុច​ដើម្បីឱ្យ​រដ្ឋសភា​ដោះស្រាយ​កង្វល់​របស់ខ្លួន។

ក្នុងនោះ​រួមមាន ទី១ ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​១៤០​ដុល្លា ទី​២​ស្នើ​ឱ្យ​អន្តរាគមន៍​បញ្ចុះតម្លៃ​ទំនិញ​លើ​ទីផ្សារ ទី​៣​ស្នើ​ឱ្យ​មាន​ការ​ទាំ​សុខភាព​ពី​រដ្ឋាភិបាល ទី​៤​បញ្ចប់​នីតិវិធី​ស្មុគស្មាញ ក្នុង​ការ​ចុះ​បញ្ជី​សហជីព ទី​៥ ស្នើ​បង្កើត​តុលាការងារ ទី៦ បញ្ចប់​និតិ​វិធី​របស់​តុលាការ​មក​លើ​សហជីព និង​ទី​៧​បង្កើត​ជំនាញ ដល់​កម្មករ និង​សម្រួល​លក្ខខណ្ឌ​ការងារ រួម​ទាំង​បញ្ឈប់​ការ​អនុម័ត​ច្បាប់ ស្តី​ពី​សហជីព​ជា​ដើម។

ដោយឡែក​ក្រុម​ព្យុហយាត្រា​ទាំង៦ទិស​របស់​ក្រុម​សង្គម​ស៊ីវិល​វិញ តាំង​ពី​ម៉ោង​ប្រមាណ​ជាង​ព្រឹក​បាន​បន្ត​មក​ដល់​ទីតាំង​មុខ​រដ្ឋសភា​ជា​បន្តបន្ទាប់។ ក្បួន​ដែល​មាន​អ្នក​ស្លៀក​ស​ពាក់ ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​សកម្មជន​ដីធ្លី​នោះ បាន​ប្រារ​ព្ឋ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នេះ ក្រោម​ប្រធានបទ ការ​គោ​ព​សិទ្ធិ​មនុស្ស​នាំ​មក​នូវ​សន្តិភាព។ ក្រុម​ដែល​បាន​ធ្វើ​ដំណើរ​តាម​បណ្តា​ខេត្ត​ទាំង​៦ បាន​ស្រែក​ទាមទារ​រក​យុត្តិធម៌ ចំពោះ​សកម្មជន​វិវាទ​ដីធ្លី នៅ​តំបន់​បឹងកក់​ដែល​កំពុង​ជាប់ឃុំ ដើម្បី​រក​យុត្តិធម៌​ក្នុងសង្គម​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ