អានតួអត្ថបទ
ឥណ្ឌា​-ប៉ាគីស្ថាន

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ថ្មីដំឡើង​សំឡេង​ដាក់​ប៉ាគីស្ថាន​នៅ​តំបន់​កាសឺម្មៀ

លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​ថ្មី​ ដែល​ជា​អ្នក​ជាតិ​និយម​ឥណ្ឌូ បាន​អញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច​ក្នុង​ថ្ងៃ​អង្គារ​ទី ១២​សីហា​នេះនៅ​​កាសីម្មៀ​ តំបន់អស្ថិរភាព​ជាប់​ព្រំប្រទល់​ ជាមួយ​ប៉ាគីស្ថាន។ នេះ​គឺ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​​​ដែល​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ អញ្ជើញ​ទៅ​តំបន់​​​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង និង​ថែម​ទាំង​បាន​ឆ្លៀត​ចោទ​ប្រកាន់​ប៉ាគីស្ថាន​ថា​បានដឹក​នាំ​ធ្វើ​សង្គ្រាមដោយ​ប្រើ​ដៃ​ពួក​ឧទ្ទាម​ភេរវនិយម។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅតំបន់​កាសឺម្មៀ​ ថ្ងៃ​អង្គារ​ទី ១២​សីហា ២០១៤
លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅតំបន់​កាសឺម្មៀ​ ថ្ងៃ​អង្គារ​ទី ១២​សីហា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

តំបន់​កាសឺម្មៀ​ត្រូវ​បាន​ចែក​ជា​ពីរ មួយ​ភាគ​ជា​កម្មសិទ្ធិ​ឥណ្ឌា និង​មួយ​ភាគ​ទៀត​ជា​របស់​ប៉ាគីស្ថាន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ដណ្តើម​ទាមទាររហូត​មក​ចង់​​យក​ទាំង​មូល​​ជា​របស់​ខ្លួន​ម្នាក់​ឯង​រៀង​ខ្លួនៗ។ ការ​ដណ្តើម​ទាមទារ​ដែល​បាន​ធ្វើ​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពីរ​ធ្លាក់ក្នុង​សង្គ្រាម​ដល់​ទៅ​ពីរ​ដង​ ក្នុង​ចំណោម​សង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន​ធំៗ​ទាំង​បី។ ក្រុមប្រដាប់​អាវុធ​ប្រមាណ​១០​ក្រុម ប្រយុទ្ធ​តតាំង​ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ឆ្នាំ​១៩៨៩​មក ដើម្បី​ទាមទារ​ឯករាជ្យ​តំបន់​កាសឺម្មៀ ឬ​ដើម្បី​ភ្ជាប់​ខ្លួន​ជាមួយ​ប៉ាគីស្ថាន។ ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ បាន​បង្ក​ឱ្យ​បាត់​បង់ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ ភាគ​ច្រើន​ជា​ស៊ីវិល។

 
ហេតុ​ដូច្នេះ​ហើយ បាន​ជា​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​មួយ នៅ​តំបន់​កាសឺម្មៀ​ឥណ្ឌា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី បាន​ថ្កោល​ទោស​ចំៗ ចោទ​ប្រកាន់​ប៉ាគីស្ថាន​ ជា​អ្នក​ដឹកនាំ​ធ្វើ​សង្គ្រាម​ ដោយ​បាន​បំពាក់​អាវុធ​ឱ្យ​ពួក​បះបោរ និង​ដែល​បាន​ ​បង្កឱ្យ​មាន​អ្នក​រង​​គ្រោះ​ភេរវកម្ម​ច្រើន​ជាង​​ចំណេញ​ពី​សង្គ្រាម។ សូម​បញ្ជាក់​ថា​នៅព្រឹក​មិញ​ថ្ងៃ​អង្គារ​នេះ​​ លោក​ម៉ូឌីបាន​អញ្ជើញ​ទៅដល់​ស្រុក Kargil ស្រុកដែល​មាន​អស្ថិរភាព​បំផុត និ​ងទឹកដី​ដែល​ប៉ាគីស្ថាន​រុល​ចូល​លុក​លុយ កាលពី​ឆ្នាំ​១៩៩៩ ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​វិះ​ធ្លាក់​ក្នុង​សង្គ្រាម​រវាង​គ្នា​ម្តង​ទៀត។

​ទស្សនកិច្ច​នេះក៏​ជា​ឱកាស​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​សួរ​សុខ​ទុក្ខ​​ពល​ទាហាន​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ផង និង​ដើម្បី​បើក​សម្ពោធមជ្ឈមណ្ឌល​​អគ្គីសនី​ដើរ​ដោយ​ប្រភ​ព​ទឹក​ ក្នុង​តំបន់​ហ៊ីម៉ាឡៃយ៉ាផង។ ប៉ុន្តែ​វា​បាន​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​ ប៉ាគីស្ថាន​ទើប​កោះ​​ហៅ​តំណាង​ជាន់​ខ្ពស់​ស្ថានទូត​ឥណ្ឌា​ឱ្យ​ចូល​ពន្យល់​បន្ទាប់​មាន​ការ​បាញ់​ ​តាម​ព្រំដែន បណ្តាល​ឱ្យ​ជន​ស៊ីវិល​ប៉ាគីស្ថាន​ម្នាក់។ អ៊ីស្លាម៉ាបាដ ចោទ​ឥណ្ឌា​ថា​បាន​រំលោភ​បទ​ឈប់​បាញ់​ ដែល​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០០៣ ​តែង​តែ​ថ្លោះ​ថ្លោយ​​បំពាន​ពី​គ្រប់​ភាគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ