អានតួអត្ថបទ
បទសម្ភាស

លោកសោម រតនា៖ ការ​​កក​ស្ទះ​ចរាចរណ៍​ជា​បញ្ហា​ប្រឈម​ដែល​កំពុង​ដោះ​ស្រាយ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ គឺ​លោក​សោម រតនា អ្នក​នាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ជា​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ លោក​សោម រតនា អះអាង​ថា អ្នក​ចូល​រួម​ក្នុង​ឆ្នាំ​នេះ កើន​ឡើង​លើស​ពី​ឆ្នាំ​មុន ធ្វើ​ឲ្យ​ចរាចរណ៍​កក​ស្ទះ​ដោយ​កន្លែង​។ នេះ​ជា​បញ្ហា​ដែល​កើត​មាន​រួច​ហើយ ​កាល​ពី​ឆ្នាំ​មុន។ ជា​បញ្ហា​ប្រឈម​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​​ក្រុម​ការងារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កំពុង​តែ​ដោះ​ស្រាយ​។

​លោក សោម រតនា អ្នក​នាំ​ពាក្យ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន ឆ្នាំ​២០១៤
​លោក សោម រតនា អ្នក​នាំ​ពាក្យ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន ឆ្នាំ​២០១៤ RFI/លី ម៉េងហួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ