អានតួអត្ថបទ
បទយកការណ៍

អតីតយុទ្ធជន​ខ្លះ ថា​រដ្ឋ​បាន​ទុក​ពួកគេ​ចោល ដូច្នេះ​សូម​គិតគូរ​ទាហាន​ជំនាន់​ក្រោយ​ផង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​បានប្រកាស​ជា ញឹកញាប់​មុន​និង​ពេលថ្មីៗនេះ ពី​ការយកចិត្តទុកដាក់​លើ​ជីវភាព រស់នៅ​របស់​អតីតយុទ្ធជន សល់​ពី​សង្គ្រាម ដែល​បាន​ធ្លាក់ខ្លួន​ពិការ ។ រដ្ឋ​ថា កំពុងធ្វើការ​ដំឡើង​ប្រាក់បៀវត្សរ៍ ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ឬ​ផ្ទះសម្បែង ដល់​អតីតយុទ្ធជន ប៉ុន្តែ​ស្ទើរ​គ្រប់កន្លែង គេ​បានឃើញ ជីវិត​លំបាក វេទនា របស់​អតីតយុទ្ធជន សល់​ពី​សង្គ្រាម រស់​ពឹង​លើ​របរ​សុំទាន នៅតាម​ទីសាធារណៈ។ អតីតយុទ្ធជន​ខ្លះ​និយាយថា រដ្ឋ​បាន​ទុក​ពួកគេ​ចោល បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់ ប៉ុន្តែ​ពួកគាត់​សូម​ឲ្យ​រដ្ឋាភិបាល គិតគូរ​ទាហាន​ជំនាន់​ក្រោយ​ឲ្យ​បានល្អ កុំ​ឲ្យ​ដូច​ជំនាន់​គាត់​ទៀត។

ទាហានខ្មែរ ត្រៀមការពារ​នៅសមរភូមិ ឧត្តរមានជ័យជិតព្រំដែនកម្ពុជាថៃថ្ងៃទី១ ឧសភា២០១១
ទាហានខ្មែរ ត្រៀមការពារ​នៅសមរភូមិ ឧត្តរមានជ័យជិតព្រំដែនកម្ពុជាថៃថ្ងៃទី១ ឧសភា២០១១ © Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ