អានតួអត្ថបទ
រុស្ស៊ី-ចិន

សមយុទ្ធ​កង​ម៉ារីន​ចិន-រុស្ស៊ី​ជា​លើក​ទី​១​បើ​គិត​ក្នុង​៧​ឆ្នាំ​ចុង​ក្រោយ​

សមយុទ្ធ​​នេះ​នឹង​​ប្រព្រឹត្ត​​ទៅ​​ពី​​ថ្ងៃ​​២២​​ដល់​​២៩​​មេសា​​ខាង​​មុខ​​នៅ​”សមុទ្រ​លឿង”ដែល​​​​​ជា​​ដៃ​​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក​នៅ​​ត្រង់​​ចន្លោះ​​ប្រទេស​​ចិន​​និង​​កូរ៉េ។​ ប៉ុន្តែ​​តាំង​​ពី​​វា​​មិន​​ទាន់​​ចាប់​​ផ្តើម​​ម៉្លេះ​ វា​​ត្រូវ​​ពួក​​អ្នក​​ជំនាញការ​​បក​ស្រាយ​​ថា ​លំហាត់​​សឹក​​នេះ​ ​អាច​​មាន​​ន័យ​​ថា​រុស្ស៊ី​​ស្ថិត​​នៅ​​ខាង​​ចិន​​ដែល​​កំពុង​​ជាប់​​ក្នុង​​វិវាទ​​ដែនដី​ជាមួយ​​ប្រទេស​​ជិត​​ខាង​​ នៅ​​សមុទ្រ​​ចិន​​ខាង​​ត្បូង។​

សមយុទ្ធកងម៉ារីន​​រុស្ស៊ី-ចិន​ជាលើកទី១នឹងប្រព្រឹត្តទៅ​ពីថ្ងៃ២២​ដល់ថ្ងៃ២៩​មេសានៅសមុទ្រលឿង​ដៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ត្រង់ចន្លោះ​ចិននិង​កូរ៉េ
សមយុទ្ធកងម៉ារីន​​រុស្ស៊ី-ចិន​ជាលើកទី១នឹងប្រព្រឹត្តទៅ​ពីថ្ងៃ២២​ដល់ថ្ងៃ២៩​មេសានៅសមុទ្រលឿង​ដៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ត្រង់ចន្លោះ​ចិននិង​កូរ៉េ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

កាសែត​រុស្ស៊ី Kommersant រម្លឹក​ថា គឺ​ក្នុង​សប្តាហ៍​នេះ​ឯង ដែល​មាន​ចាប់​ផ្តើម​ទៅ​ហើយ សមយុទ្ធ​​របស់ ស.រ.អា. ជា​មួយ​ហ្វីលីព្វីន​ ប្រទេស​ដែល​ប្រកាស​ថា កោះ​Scarboro នៅ​សមុទ្រ ចិន​ខាង​ត្បូង​ជា​របស់​ខ្លួនកោះ​ដែល​ត្រូវ​ចិន​ចាត់​ទុក​ជា​របស់​ខ្លួន​ដែរក្រោម​ឈ្មោះ​ថា Huanian។ មកពី​អធិករណ៍​នេះ ពេល​ថ្មីៗ វិះៗ​ផ្ទុះ​អាវុធ​រវាង​ចិន​និង​ហ្វ៊ីលីព្វីន។

ហើយ​កាល​ដែល​សមយុទ្ធ​អាមេរិក-ហ្វ៊ីលីព្វីន​នោះ ក្រោម​ឈ្មោះ​ថា Balitikan-2012 មិន​ទាន់​ចប់​ផង ដ្បិត​វា​ត្រូវ​ចប់​គឺ​លុះ​នៅ​ថ្ងៃ​២៧​មេសា​ឯណោះ ដោយ​នឹង​មាន​ការ​ចូល​រួម​ទាំង​របស់​ជប៉ុន​កូរ៉េខាងត្បូង​និង​អូស្ត្រាលី​ផង រុស្ស៊ី​និង​ចិន បាន​ប្រកាស​ថា កង​ម៉ារីន​ខ្លួន នឹង​ធ្វើ​លំហាត់​សឹក ក្រោម​ឈ្មោះ​ថា “ សហប្រតិបត្តិការ​នៅ​សមុទ្រ ឆ្នាំ ២០១២ “ ដែល​នឹង​ពន្យារ​ទៅ​ពី​ថ្ងៃ ២២ ដល់ ២៩​មេសា។

ប៉ុន្តែ​ទាំង​ចិន​ទាំង​រុស្ស៊ីគូស​បញ្ជាក់​ថា សមយុទ្ធ​ខ្លួន​នៅ​ថ្ងៃ​មុខ​នោះត្រូវ​បាន​គ្រោង​ទុក តាំងពី​ឆ្នាំ​មុន​ម៉្លេះជា​លទ្ធផល​នៃ​ទស្សនកិច្ច​លោក​អគ្គ​មេបញ្ជាការ​កងទ័ព​ចិនChan Bindéនៅ​ម៉ូស្គូ។ គូ​ភាគី​​លំអិត​ថា សមយុទ្ធ​ថ្ងៃ​មុខ គឺ​ជា​ការ​បន្ត​ទៅ​នៃ​លំហាត់​សឹក ដែល​កងម៉ារីន​ប្រទេស​ទាំង​ពីរ ធ្លាប់់​បាន​ធ្វើ​ម្តង​ទៅ​ហើយ កាល​ក្នុង​ឆ្នាំ​២០០៥។

កាសែត​ចិន Jenminh Jibao សរសេរ​ថា សមយុទ្ធ​ថ្ងៃ​មុខ គឺ​ជា​ចម្លើយ តប​នឹង​ការ​កើន​ឡើង នៃ វត្តមាន​យោធា​អាមេរិក​និង​សម្ព័ន្ធមិត្ត ​នៅ​តំបន់​អាស៊ី-មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្តែ​ជា​ចម្លើយ ទាំង​បង្ខំ​ចិត្ត​ទេតើ។

ទាក់ទង​នឹង​សាច់រឿង​ដែល​មាន អ្នក​ជំនាញការ​ខ្លះ បញ្ចេញ​យោបល់​ទៅ​ហើយ​ថា រុស្ស៊ី​ត្រូវ​ចិន អន្ទង​ឲ្យ​ទៅ​នៅ​ខាង​ខ្លួន ក្នុង​ជម្លោះ រវាង​ចិន​ និង​បណ្តា​ប្រទេស​ជិត​ខាង ជុំវិញ​ប្រជុំកោះ នៅ​ត្រង់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​សម្បូណ៌​ទៅ​ដោយ កំណប់​ប្រេង​និង​ឧស្ម័ន។​

រីឯ​ក្រុង​ប៉េកាំង បាន​ដៀមដាម​ទៅ​ហើយ​ឲ្យ​រុស្ស៊ីដែល​កាលពី​ថ្ងៃ​៥​មេសា បាន​ចុះ​កិច្ច​ព្រមព្រៀង ជា​មួយ​វៀតណាម ឆ្ពោះ​ទៅ​ជីក​យក​ឧស្ម័ន​ពី​អណ្តូង​ពីរ​កន្លែង នៅ​បាត​សមុទ្រ តាម​បណ្តោយ​ឆ្នេរ​វៀតណាម​អណ្តូង​ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តែ​ម្តង។​ ស្រប​នឹង​ឯកសារ​នេះ ភាគី​រុស្ស៊ី ត្រូវ​ទទួល​បាន​ផល​ក្នុង​ទំហំ​៤៩%។ ក្រសួង​ការបរទេស​ចិន អំពាវនាវ​”ប្រទេស​ទី​៣” ដែល​គ្មាន​និស្ស័យ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ ឲ្យ​ទប់​ខ្លួន កុំ​បៀត​នឹង​តំបន់​នោះ​ឡើយ ដរាបណា​ដែល​ជម្លោះ​ដែនដី​នៅ​ទីនោះ​មិន​ទាន់​ដោះស្រាយ​រួច​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ