បទយកការណ៍
សហគមន៍ជនជាតិព្នងនៅមណ្ឌលគិរី ទៅផ្សារម្តងជិះម៉ូតូអស់សំាងពីរលីត្រ កូនៗរៀនបានតិច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០២
ក្រោមដំណើរទស្សនកិច្ចសិក្សាគម្រោងជំនួយរបស់សហភាពអឺរ៉ុប នៅខេត្តមណ្ឌលគិរី អ៊ឹម ណាវិន អ្នកកាសែតវិទ្យុបារំាងអន្តរជាតិ បានទៅដល់សហគមន៍ជនជាតិព្នងស្ថិតនៅក្នុងស្រុកកោះញែក។ នៅក្នុងសហគមន៍នេះ ជនជាតិព្នងបានបានធ្លាស់ប្តូរផ្ទះរស់នៅរបស់ពួកគេពីផ្ទះស្លឹក មកផ្ទះឈើ។ ប៉ុន្តែភូមិ របស់ពួកគាត់រស់នៅឆ្ងាយពីផ្សារ ឆ្ងាយសាលារៀន និងខ្វះសេវាសុខាភិបាល។ ចំណែកធនធានធម្មជាតិកំពុងរងការគំរាមកំហែង។ នៅចំពោះមុខប្រតិភូសហភាពអឺរ៉ុប ប្រជាពលរដ្ឋបានសំណូមពរឲ្យមានការពន្លឿនការចុះបញ្ជីដីសហគមន៍ជាសមូហភាពដល់ពួកគាត់។